• 2022-02-16 07:19:12
  • ប្រដាល់

ប្រពន្ធ​ ឡៅ​ ចិត្រា៖​ បារម្ភ​ប៉ុន្តែ​ជឿ​ទុកចិត្ត​លើ​គាត់​ ១០០% ពេល​ប្រកួត​ម្ដងៗ​

  • 2022-02-16 07:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភរិយា​របស់​កីឡាករ​ ឡៅ​ ចិត្រា​ ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន​ពេល​ប្ដី​ឡើង​ប្រកួត​គឺ​មាន​ការ​បារម្ភ​តិចៗ​ ប៉ុន្តែ​ជឿ​ទុកចិត្ត​លើ​សមត្ថភាព​របស់​ប្ដី ១០០% ។​

ចិត្រា​ និងភរិយា

អ្នក​នាង​ វេត វណ្ណនន់ ​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ប្រកួត​ថ្នាក់​ជាតិ​នេះ​គឺ​មិន​បាន​ទៅ​ទស្សនា​ ឬ​លើក​ទឹកចិត្ត​ផ្ទាល់​នោះ​ទេ​ ដោយ​ស្ថានភាព​កូវីដ​មិន​សមស្រប​ប្ដី​ក៏​មិន​អនុញ្ញាត​ យ៉ាងណា​ក៏​បាន​ជូន​ពរ​ និង​ទស្សនា​ពី​ចម្ងាយ​ផង​ដែរ។​

ភរិយា​របស់​ ចិត្រា​ រូប​នេះ​បន្ថែម​ទៀត​ថា​ បើ​និយាយ​ពី​អារម្មណ៍​កន្លង​ទៅ​ពេល​ប្ដី​ឡើង​ប្រកួត​ម្ដងៗ​គឺ​បារម្ភ​តិចៗ​ដែរ​ជា​ពិសេស​នៅ​ពេល​ដែល​សុខភាព​មិន​សូវ​អំណោយផល។​ ប៉ុន្តែ​ជឿ​ទុកចិត្ត​ ១០០%​ ផង​ដែរ​លើ​សមត្ថភាព​ប្ដី​នៅ​ពេល​ប្រកួតអាច​និយាយបាន​ថា​មក​ពី​ឃើញ​ហ្វឹកហាត់​ និង​ធ្វើ​បាន​ល្អ​រហូត​មក។​

ចិត្រា​ ឈ្នះ​ពិន្ទុ សោភ័ណ្ឌ

រំលឹក​ដែរ​ថា​ ឡៅ​ ចិត្រា​ ជា​កីឡាករ​ជើង​ខ្លាំង​មួយ​រូប​របស់​កម្ពុជា​ បច្ចុប្បន្ន​ជា​ជម្រើស​ជាតិ​គុន​ខ្មែរ​ផង​ដែរ។​ នៅ​ពេល​នេះ​រូប​គេ​កំពុង​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ នៅ​ស្តាត​ចាស់​ដើម្បី​ឆ្ពោះ​ទៅ​ដណ្ដើម​មេដាយ។​ ម្សិលមិញ​រូប​គេ​ឈ្នះ​ពិន្ទុ​១ប្រកួត​ហើយ​នឹង​ត្រូវ​ប្រកួត​បន្ត​នៅ​ថ្ងៃ​នេះ​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី