• 2022-02-16 04:41:09
  • ប្រដាល់

ប្រធាន​ក្លឹប​ប្រដាល់​អភិរក្ស​គុន​ខ្មែរ​​ប្ដេជ្ញា​ចិត្ត​បណ្ដុះ​ក្មេង​ៗ​​ជា​ការ​តបស្នង​ដល់​ Sponsor

  • 2022-02-16 04:41:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សួង បញ្ញា ប្រធាន​ក្លឹប​ប្រដាល់​អភិរក្ស​គុន​ខ្មែរ​ បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ប្រឹងប្រែង​បណ្ដុះ​ក្មេង​ៗ​ឲ្យ​អស់​ពី​ដៃ​ពី​ជើង ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​វិស័យ​ប្រដាល់​គុន​ខ្មែរ​កម្ពុជា​ឲ្យ​មាន​ការ​រីក​ចម្រើន​​ ដើម្បី​ជា​ការ​តបស្នង​ដល់​ Sponsor ​។

គ្រូ​បង្វឹក​ក្លឹប​ប្រដាល់​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ឧបត្ថម្ភ​គឺ​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ ដែល​​បាន​ជួយ​​ឧបត្ថម្ភ​ថវិកា​ចំនួន​១​ពាន់​ដុល្លារ​ក្នុង​ការ​សាង​សង់​កន្លែង​សម្រាប់​កីឡាករ​សម្រាក ដើម្បី​កុំ​ឲ្យ​ត្រូវ​ភ្លៀង​​ និង​ថវិកា​ប្រចាំ​ខែ​ប្រមាណ២៥០​ដុល្លារ​ផង​ដែរ​។ ដើម្បី​ជា​ការ​តបស្នង​ថ្នាក់​​ដឹក​នាំ​របស់​ក្លឹប​សន្យា​ថា នឹង​ពង្រឹង​សមត្ថភាព​របស់​កូន​សិស្ស​ខ្លួន ដើម្បី​អាច​ឡើង​ប្រកួត​ឲ្យ​បាន​ច្រើន​ប៉ុស្តិ៍​ទូរទស្សន៍​។

​ប្រភព​ដដែល​ក៏​បាន​បង្ហាញ​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​របស់​ក្រុម​ហ៊ុន​មួយ​នេះ​។ លោក​​ប្ដេជ្ញា​ចិត្ត​ថា នឹង​បណ្ដុះ​កីឡាករ​តូច​ៗ​ឲ្យ​បាន​ច្រើន​ ​ផ្ដល់​ឱកាស​ឲ្យ​ក្មេង​ៗ​បាន​ចូល​រួម​ប្រកួត​ប្រជែង​។ លោក​រំពឹង​ថា ការ​គាំទ្រ​ខាង​លើ​នឹង​ជួយ​ឲ្យ​កីឡាករ​ក្នុង​ក្លឹប​​មាន​ស្មារតី​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទៀង​ដែរ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី