- 2024-05-09 02:27:53
- បាល់ទាត់
កីឡាករបាល់ទាត់៤ ក្រុម តំណាងសម្តេចតេជោ ប្រគល់ថវិការសប្បុរសធម៌ដល់មន្ទីរពេទ្យបេះដូងកុមារជប៉ុន
- 2024-05-09 02:27:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករបាល់ទាត់៤ ក្រុម តំណាងសម្តេចតេជោ ប្រគល់ថវិការសប្បុរសធម៌ដល់មន្ទីរពេទ្យបេះដូងកុមារជប៉ុន
ចន្លោះមិនឃើញ
តំណាងកីឡាករបាល់ទាត់ ៤ ក្រុម បានអនុវត្ដតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានចុះយកថវិការទី២ ជូនដល់មន្ទីរពេទ្យព្យាបាលកុមារបេះដូងជប៉ុនចំនួន៣០ ម៉ឺនដុល្លារ បន្ទាប់ពីបាននាំយកថវិការ៥០ ម៉ឺនដុល្លារជូនទៅដល់មន្ទីរពេទ្យកុមារអង្គរ។
លោក ខេម ដែលជាមេក្រុមកីឡាបាល់ទាត់ Cambodia football super stars បានបញ្ជាក់នៅលើ ហ្វេសប៊ុករបស់លោកថា "ទឹកប្រាក់ (30ម៉ឺនដុល្លារ) របស់សប្បុរសជនតាមរយៈសម្ដេចតេជោហ៊ុន សែន ផ្ដល់ជូន (មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន) តាមរយៈការប្រកួតបាល់ទាត់សប្បុរសធម៌ទាំងបួនក្រុមក្រោមមូលបទ "រួមគ្នាដើម្បីមនុស្សធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចូលរួមធ្វើការងារសប្បុរសធម៌ដើម្បីស្នាមញញឹមកុមារកម្ពុជា"។
ក្រុមបាល់ទាត់ តារាកម្ពុជា ក្រុមបាល់ទាត់សហព័ន្ធកីឡាគុនខ្មែរ ក្រុមបាល់ទាត់ S&E All Star និងក្រុមបាល់ទាត់អ្នកបង្កើតមាតិកាសង្គម (Vlogger All Star ) បានប្រកួតបាល់ទាត់សប្បុរសធម៌ ដោយប្រមូលថវិការពីសប្បុរសជនជិត ៥ លានដុល្លារ ។
តារាចម្រៀងខេម និងជាប្រធានក្រុមបាល់ទាត់តារាកម្ពុជា ព្រមទាំងតំណាងក្រុមបាល់ទាត់ចំនួន ៣ផ្សេងទៀត បានថ្លែងអំណរគុណដល់សប្បុរសជននានាដែលបានចូលរួមជួយឧបត្តម្ភក្នុងព្រឹត្តិការណ៍បាល់ទាត់នេះឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច។ ការប្រកួតនេះត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន។
តាមរយៈគណនីហ្វេសប៊ុកដដែល ខេម ប្ដេជ្ញាថា រូបលោក និងក្រុមបាល់ទាត់ទាំងមូល នឹងព្យាយាមរកព្រឹត្តការណ៍ល្អៗជាច្រើនទៀតដើម្បីជួយស្វែងរកថវិការជួយដល់មន្ទីរពេទ្យដែលខ្វះខាត និងជួបបញ្ហាប្រឈម។ បន្ទាប់ពីឃើញរូបភាព និងសកម្មភាពរបស់ក្រុមបាល់ទាត់ទាំង៤ ក្រុមដែលបាននាំយកថវិការទៅជូនដល់មន្ទីរពេទ្យនានា បានធ្វើឱ្យមហាជនលាន់មាត់សរសើរគ្រប់ៗគ្នា ៕