
- 2024-05-20 03:24:53
- បាល់ទាត់
គ្រូបង្គោលក្រុមបាល់ទាត់វិទ្យាល័យឫស្សីកែវ៖ ការបង្កើតពានរង្វាន់ផ្សេងៗកាន់តែច្រើនគឺជួយបណ្ដុះយុវជនកាន់តែល្អ
- 2024-05-20 03:24:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបង្គោលក្រុមបាល់ទាត់វិទ្យាល័យឫស្សីកែវ៖ ការបង្កើតពានរង្វាន់ផ្សេងៗកាន់តែច្រើនគឺជួយបណ្ដុះយុវជនកាន់តែល្អ
ចន្លោះមិនឃើញ
គ្រូបង្គោលរបស់ក្រុមបាល់ទាត់វិទ្យាល័យឫស្សីកែវ ថាការបង្កើតឲ្យមានការប្រកួតពានរង្វាន់តូច-ធំផ្សេងៗគឺល្អពិសេសបានចូលរួមបណ្ដុះធនធានជំនាន់ក្រោយ និងផ្ដល់ឱកាសឲ្យយុវជនបានសន្សំបទពិសោធដើម្បីជួយវិស័យបាល់ទាត់កាន់តែរីកចម្រើន។
លោក ញ៉ែម ភារម្យ គ្រូបង្គោលក្រុមបាល់ទាត់ឫស្សីកែវបានឲ្យដឹងថា ការប្រកួតបាល់ទាត់របស់យុវជនជំនាន់ក្រោយនេះមានការរីកចម្រើនខ្លាំងកីឡាករលេងដោយបច្ចេកទេស លេងមានការយល់ចិត្តគ្នាពិសេសការប្រកួតពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម ១៨ ឆ្នាំ ជើងឯករាជធានីភ្នំពេញដែលទើបបញ្ចប់ទៅនេះ។ ដោយសារតែបច្ចុប្បន្នតាមសាលាភាគច្រើនមានទីលានបាល់ទាត់រៀងៗខ្លួន ដូច្នេះងាយស្រួលបានហ្វឹកហាត់ជាប់លាប់នាំឲ្យសមត្ថភាពលេងរបស់យុវជនកាន់តែល្អ។
គ្រូបង្គោលដែលជួយក្រុមបាល់ទាត់ឫស្សីកែវលើកពាន U-18 នៅរាជធានីភ្នំពេញ ខាងលើបន្ថែមទៀតថា ការបង្កើតឲ្យមានជាការប្រកួតពានរង្វាន់តូច-ធំ កាន់តែច្រើនគឺល្អណាស់ក្នុងការបណ្ដុះធនធានយុវជនឲ្យមានភាពលេចធ្លោ មានសមត្ថភាន់កាន់តែច្រើនជួយដល់វិស័យបាល់ទាត់នៅកម្ពុជារឹតតែសំបូរបែប និងរីកចម្រើនជាមិនខាន។
បញ្ជាក់ដែរ លោក ញ៉ែម ភារម្យ ជាគ្រូបង្គោលរបស់ក្រុមបាល់ទាត់ឫស្សីកែវ និងបានជួយឲ្យក្រុមមួយនេះលើកពានរង្វាន់ បាល់ទាត់យុវជនអាយុក្រោម ១៨ ឆ្នាំ ជើងឯករាជធានីភ្នំពេញ (U-18) ឆ្នាំ២០២៣-២០២៤ កាលពីថ្ងៃទី១៧ ខែឧសភា នៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែកបន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់វិទ្យាល័យសាមគ្គី ដោយលទ្ធផល ៨-០។ ចំណាត់ថ្នាក់លេខ១ វិទ្យាល័យឫស្សីកែវ លេខ២ វិទ្យាល័យជាស៊ីមសាមគ្គី លេខ៣ វិទ្យាល័យជាស៊ីមជ្រោយចង្វារ និងលេខ៣ស្ទួន វិទ្យាល័យសុវណ្ណភូមិសាខាស្ទឹងមានជ័យ។ ការប្រកួតបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំជើងឯករាជធានីភ្នំពេញបានដំណើរការប្រកួតពីថ្ងៃទី១៣-១៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានក្រុមវិទ្យាល័យចំនួន ៦បានចូលរួម៕