• 2022-02-11 07:29:33
  • ប្រដាល់

Mongkolpetch ព្រមាន Haggerty ៖«សុំកុំមើលងាយខ្ញុំ»

  • 2022-02-11 07:29:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ខ្ញុំធ្លាប់ឈ្នះជើងឯកនៅសង្វៀន [Lumpinee Stadium World] នៅប្រទេសថៃ។ ខ្ញុំនឹងឈ្នះទៀត។ ខ្ញុំមានទំនុកចិត្ត ខ្ញុំនឹងឈ្នះការប្រកួតនេះ ព្រោះ ខ្ញុំរៀបចំបានល្អ និង ហ្វឹកហាត់ពិសេស។ កាយសម្បទារបស់ខ្ញុំល្អបំផុតនាពេលឥលូវនេះ។ ខ្ញុំសូមផ្ញើទៅកាន់ Haggerty ថាសូមកុំមើលងាយខ្ញុំ»។ នេះជាសម្ដីរបស់កីឡាករថៃ Mongkolpetch មុនជួប Jonathan “The General” Haggerty នាថ្ងៃសុក្រទី ១១ ខែ កុម្ភៈ នេះនៅកម្មវិធី ONE: BAD BLOOD ឯកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបូរី។

ការថ្លែងបែបនេះ បន្ទាប់ពី Haggerty ផ្ដល់បទសម្ភាសន៍ថា គេអាចផ្ដួល Mongkolpetch ឲ្យសន្លប់ទឹកទី១។

Mongkolpetch ត្រូវការឈ្នះម្ដងទៀតដើម្បីឡើងទៅដណ្ដើមខ្សែក្រវាត់មួយថៃ ONE Flyweight ពី Rodtang “The Iron Man” Jitmuangnon នាពេលខាងមុខ ប៉ុន្តែ រូបគេត្រូវឆ្លងផុតជើងខ្លាំងលំដាប់លេខ២ “The General” Haggerty ជាមុនសិន។

ថ្មីៗនេះកីឡាករលំដាប់លេខ៤ Mongkolpetch បានយកឈ្នះកីឡាករលំដាប់លេខ៥ Elias “The Sniper” Mahmoudi នៅសង្វៀន ONE: FULL BLAST II។ នោះ គឺជាជ័យជម្នះ លើកទី៤ ជាប់គ្នាក្នុងប្រភេទទម្ងន់របស់ខ្លួន និង ជារ៉ាដាឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ពិភពលោក។

កីឡាករមកពីខេត្តរ៉យអែត កំពុងបង្ហាញមោទនភាពសម្រាប់ខេត្តរបស់ខ្លួន។ ប៉ុន្តែ នាពេលកន្លងមក មានអ្នកគាំទ្រមួយចំនួនរិះគន់ដល់កូនសិស្សមកពីក្លិប Petchyindee Acamedy ដែលមិនសូវបង្ហាញការប្រកួតល្អទល់នឹង Mahmoudi នោះទេ។ យ៉ាងណាក្ដី Mongolpetch មិនយល់ស្របនឹងការរិះគន់ ហើយគេក៏មិនទាន់ពេញចិត្តនឹងលទ្ធផលផងដែរ។

កីឡាករថៃនិយាយថា ៖«ខ្ញុំទទួលស្គាល់ថា ការប្រកួតចុងក្រោយរបស់ខ្ញុំ មិនទាន់ធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តខ្លាំងទេ។ មនុស្សជាច្រើននិយាយថា ខ្ញុំមិនចេញអាវុធបានល្អជាមួយដៃគូ។ ខ្ញុំនិយាយថា វាមានកត្តផ្សេងគ្នា ដូចជាអស់កម្លាំងជាដើម។ ខ្ញុំគ្រាន់តែរកវិធីដើម្បីឲ្យការប្រកួតចប់ចុងចប់ដើម។ តែការប្រកួតចុងសប្ដាហ៍នេះ ច្បាស់ជាល្អមើលមិនខាន»។

ដើម្បីធ្វើឲ្យប្រសើរឡើង Mongkolpetch ផ្ដោតលើហាត់កម្លាំង និង បង្ហាត់ដោយគ្រូនៅក្លិប Petchyindee លោក Boon Berk Fah។

កីឡាករល្អប្រចាំឆ្នាំនៃង្វៀន Channel 7 Boxing Stadium Fight ឆ្នាំ ២០១៧ សង្ឃឹមថាការផ្លាស់ប្ដូរនឹងធ្វើឲ្យជោគជ័យក្នងការប្រកួត។ អ្នកគាំទ្រនឹងបានឃើញភាពក្លាវក្លារបស់គេនៅថ្ងៃសុក្រនេះ។

Mongkolpech សង្កត់ធ្ងន់បែបនេះ ៖«ពេលនេះ ខ្ញុំមានទំនុកចិត្ត ភាពអំណត់របស់ខ្ញុំ និង កាយសម្បទាច្បាស់ជាពោរពេញដោយថាមពល។ គេនិយាយថា ខ្ញុំជាគូប្រកួតងាយស្រួល ? ពិត ឬ អត់ ខ្ញុំចង់ឲ្យគេស្វែងរកចម្លើយ នៅលើសង្វៀន ខ្ញុំមានកាដូដ៏ភ្ញាក់ផ្អើលសម្រាប់រូបគេ»។

តើ Mongkolpetch ឬ Haggerty ជាអ្នកឈ្នះនៅថ្ងៃសុក្រនេះ?

ដោយ៖ ស៊ីធី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី