• 2022-02-07 00:45:00
  • ប្រដាល់

ពិត​ជា​ល្អ​ណាស់!​ ខ្សែក្រវាត់​២ប្រភេទ​ទម្ងន់​ខាង​ CBS​ ផ្ដល់​ឱកាស​សម្រាប់​ក្មេងៗ​កម្រិត «ខ»​

  • 2022-02-07 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ខ្សែក្រវាត់​២ប្រភេទ​ទម្ងន់​ ៥៤, ៥៧​គីឡូក្រាម​ខាង​ CBS​ គឺ​ផ្ដល់​ឱកាស​សម្រាប់​តែ​កីឡាករ​ប្រភេទ​ «ខ»​ បាន​មក​ប្រជែង​ប៉ុណ្ណោះ​ដើម្បី​ជា​ការ​បង្កើន​ធនធាន​ឲ្យ​ខ្លាំង​បន្ត​អ្នក​ចាស់ៗ​នៅ​ពេល​ខាង​មុខ។​

បេក្ខភាពខ្សែក្រវាត់

លោក​ ស៊ីថូ​ ណាថាន់​ អ្នក​គ្រប់គ្រង​ផ្នែក​កីឡា​របស់​ CBS​ បាន​ឲ្យ​ដឹង​ថា​ បើ​មើល​ពី​សមាសភាព​កីឡាករ​ទាំង​ ១៦​រូប​ ឬ​២ប្រភេទ​ទម្ងន់​នៃ​កម្មវិធី​ខ្សែក្រវាត់​នេះ​គឺ​ជា​ពន្លក​កីឡាករ​ជំនាន់​ក្រោយ​ដែល​ទើប​មាន​បទ​ពិសោធ​ប៉ុណ្ណោះ​ស្ថិត​ក្នុង​កម្រិត​ «ខ»​ នា​ពេល​បច្ចុប្បន្ន។​

បេក្ខភាពខ្សែក្រវាត់ (រូបភាពផ្ដល់ជូន)

ទាក់ទង​ទៅ​និង​ការ​រៀបចំ​កីឡាករ​ក្មេងៗ​នេះ​ប្រធាន​គ្រប់គ្រង​ខាង​លើ​បន្ថែម​ទៀត​ថា​ ដោយ​សារ​តែ​ការ​សហការ​រវាង​ CBS ​និង​សហព័ន្ធ​មាន​ចិត្ត​ដូច​គ្នា​ក្នុង​ការ​បណ្ដុះ​ធនធាន​កីឡាករ​ថ្មីៗ​ ពង្រឹង​សមត្ថភាព​ពួកគេ​ឲ្យ​ខ្លាំង​ដើម្បី​បន្ត​តំណែង​ជើងឯក​នានា​បច្ចុប្បន្ន​នេះ។​ លោក​ជឿជាក់​ថា​កីឡាករ​ទាំង​នេះ​នឹង​ក្លាយ​ជា​ជើង​ខ្លាំង​លំដាប់​ប្រទេស​នៅ​ពេល​ខាង​មុខ​នេះ​តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង​ពី​កម្មវិធី​ប្រកួត​របស់​ CBS។​

ខាង​ CBS និងប្រធានសហព័ន្ធគុនខ្មែរ

កម្មវិធី​នេះ​គឺ​ធ្វើ​ឡើង​ទាំង​២ប្រភេទ​ទម្ងន់​ស្រប​ពេល​គ្នា​តែ​ម្ដង​ ពោល​អ្នក​ទាំង​១៦​រូប​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​តាម​ពូល​រៀងៗ​ខ្លួន​ដើម្បី​បាន​ឡើង​ទៅ​វគ្គ​ខ្វែង​ ឬ​ឈាន​ដល់​ផ្ដាច់ព្រ័ត្រ​យក​ខ្សែក្រវាត់​លើ​ទម្ងន់​ ៥៤​ និង​ ៥៧​គីឡូក្រាម។​ ការ​ប្រកួត​ធ្វើ​ឡើង​រៀងរាល់​ថ្ងៃ​សុក្រ​ ចាប់​ពី​ម៉ោង​ ៧​ ដល់​ ៩​យប់​លើ​ទូរទស្សន៍​ CTN។​ អ្នក​ឈ្នះ​ខ្សែក្រវាត់​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ៥០០០​ដុល្លារ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី