• 2022-01-25 03:23:30
  • ប្រដាល់

ដឹង​មូលហេតុ​ អេលីត​ សាន់​ បាត់​មុខ​ពី​សង្វៀន​គុន​ខ្មែរ​ប្រហែល​៣​នេះ​ហើយ...​

  • 2022-01-25 03:23:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បាត់​មុខ​របស់​កីឡាករ​គុន​ខ្មែរ​ អេលីត​ សាន់​ ពី​សង្វៀន​ទូរទស្សន៍​នានា​រយៈពេល​ប្រហែល​ ៣ខែ​មក​នេះ​គឺ​ដោយ​សារ​ លោក​ ស៊ន​ អេលីត​ ផ្អាក​ចាប់​គូ​ឲ្យ​ព្រោះ​រូប​គេ​មិន​សូវ​គោរព​វិន័យ​ក្នុង​ក្លឹប​នាយដ្ឋាន​អង្គរក្ស។​

លោក ស៊ន អេលីត

លោក​ ស៊ន​ អេលីត​ បាន​ឲ្យ​ដឹង​ថា​ មូល​ហេតុ​ដែល​មិន​ឃើញ​ អេលីត​​ សាន់​ ចេញ​ប្រកួត​ដូច​រាល់ដង​គឺ​ដោយ​សារ​លោក​មិន​ចាប់​គូ​ឲ្យ​ និង​ដាក់​ទណ្ឌកម្ម​មួយ​រយៈ​ដើម្បី​ឲ្យ​រូប​គេ​ដឹង​ខ្លួន​ កែប្រែ​ឡើង​វិញ​ទើប​អនុញ្ញាត​ឲ្យ​ប្រកួត។​

អេលីត សាន់ (រូបភាពហ្វេសបុក អេលីត សាន់)

ពាក់ព័ន្ធ​និង​រឿង​នេះ​ដែរ​លោក​គ្រូ​ ស៊ន​ អេលីត​ បញ្ជាក់​ទៀត​ថា​ អេលីត​ សាន់​ មិន​ស្ដាប់​បង្គាប់​ និង​ដើរ​សេរី​ផង​ ដូច្នេះ​ទើប​លោក​ផ្អាក​ចាប់​គូ​ឲ្យ​រូប​គេ​មួយ​រយៈ។​ ដូច​គ្រប់​គ្នា​ដឹង​ហើយ​ថា​ពួកគេ​សព្វ​ថ្ងៃ​គឺ​នៅ​ក្លឹប​នាយដ្ឋាន​អង្គ​រក្យ​ ប្រសិន​បើ​ដើរ​លេង​ផ្ដេសផ្ដាស​ ឬ​មាន​រឿង​រ៉ាវ​នោះ​គឺ​ប៉ះពាល់​ខ្លាំង​ មួយ​វិញ​ទៀត​ក៏​ជា​គំរូ​មិន​ល្អ​ទៀត​សម្រាប់​កីឡាករ​ក្នុង​ក្លឹប​ផ្សេងៗ។​

យ៉ាងណា​គ្រូ​ប្រដាល់​ខាង​លើ​នេះ​ក៏​នៅ​តែ​ទុក្ខ​ឱកាស​ឲ្យ​ អេលីត​ សាន់​ ផង​ដែរ​នៅ​ពេល​ដែល​រូប​គេ​បាន​ដឹង​ពី​កំហុស​ និង​កែប្រែ​ចិត្ត​គំនិត​ឡើង​វិញ។​

អេលីត សាន់ (រូបភាពហ្វេសបុក អេលីត សាន់)

រំលឹក​ដែរ​ថា​ អេលីត​ សាន់​ ជា​កីឡាករ​គុន​ខ្មែរ​នៅ​ក្លឹប​នាយដ្ឋាន​អង្គរក្ស​កូន​សិស្ស​លោក​ ស៊ន​ អេលីត។​ អ្នក​ប្រដាល់​រូប​គេ​គឺ​បាត់​មុខ​លែង​ឃើញ​ប្រកួត​ប្រហែល​៣ខែ​មក​ហើយ​តាម​សង្វៀន​នានា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់