• 2022-01-21 03:19:17
  • ប្រដាល់

​TVK Fighter ៖ ឡៅ សៃណេត និយាយ​​ទាំង​​ច្បាស់​ក្នុង​​ចិត្ត​ថា ខ្លួន​​មិន​អាច​ទទួល​យក​​បាន​សម្រាប់​លទ្ធផល​ម្សិលមិញ​

  • 2022-01-21 03:19:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មួយ​ប្រុស​របស់​ ឡៅ ស៊ីណាត គឺ​កីឡាករ ឡៅ សៃណេត ​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​ឲ្យ​ចាញ់​របស់​ចៅក្រម​កាត់​ក្ដី​ក្នុង​ប្រកួត​រវាង​រូប​គេ​​​ទល់​កីឡាករ ឡុង ពិសិដ្ឋ ​នៅ​សង្វៀន TVK Fighter កាល​ពី​ម្សិលមិញ​នេះ​។

ឡៅ សៃណេត (ក្រហម) រូប​ភាព​ផ្ដល់​ឲ្យ​

​កីឡាករ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា «​លទ្ធផល​នេះ​ខ្ញុំ​ទទួល​យក​អត់​បានទេ​បង។ ខ្ញុំ​វ៉ៃ​ល្អ​ទឹក​១​អី​ខ្ញុំ​ចេញ​ម៉ាត់​ពេញ​ៗ ដល់​​ទឹក​២​ទឹក​៣ ចេញ​ទៅ​មក​​។ និយាយ​ទៅ​ទឹក​ក្រោយ​ៗ​មាន​ទៅ​មាន​មក​ ដល់​ពេល​លទ្ធផល​ឲ្យ​ខ្ញុំ​ចាញ់​ចឹង​ដូច​មិន​សម​សោះ​។ ខ្ញុំ​គិត​ថា​ខ្ញុំ​វ៉ៃ​​ចេញ​​ច្រើន​ហើយ​ត្រូវ​ល្អ​ៗ​ទៀត​ និយាយ​ទៅ​ខ្ញុំ​មើល​ឃើញ​ថា បើ​មិន​ឈ្នះ​ក៏​បាន​ត្រឹម​ស្មើ​​អី​ដែរ​»។

​ទាក់​ទង​ប្រកួត​នេះ​ដែរ​​​ ឡៅ សៃណេត​ បន្ថែម​ថា ចាញ់​ទាំង​មិន​អស់​ចិត្ត​តែ​ម្ដង​។ បើ​សិន​មាន​ឱកាស​គេ​ចង់​ប៉ះ​គ្នា​ទៀត​ ព្រោះ​មិន​សម​សោះ​។​ ​​ចំណែក​ ឡុង ពិសិដ្ឋ​ វិញ​បាន​ឲ្យ​ដឹង​​ដែរ​ថា គេ​មិន​ដែល​ខ្លាច ការ​ចប់​ជួប​របស់ ឡៅ សៃណេត ​ទេ បើ​ទោះ​លើក​នេះ​ សៃ​ណេត ចេញ​ច្រើន​ ហើយ​ធ្វើ​បាន​ល្អ​ជា​ង​ពីរ​លើក​កន្លង​មក​​ក៏​ដោយ​។ យ៉ាង​ណា​ ពិសិដ្ឋ រីករាយ​ចាំ​ជួប​ សៃ​ណេត ជា​និច្ច​បើ​សើ​មាន​ឱកាស​នោះ​។

រំលឹក​ថា គូ​នេះ​ធ្លាប់​ប៉ះ​គ្នា​៣​លើក​ទាំង​លើក​នេះ​ហើយ ហើយ​លទ្ធផល​គឺ​ ឡុង ពិសិដ្ឋ ឈ្នះ​ទាំង​៣​លើក​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់