• 2022-01-20 04:12:16
  • ប្រដាល់

កុំ​ភ្លេច​ល្ងា​ច​នេះ​ TVK Fighter ​ដំណើរ​ការ​ប្រកួត​គូ​ឯក​ ខេម​ ចាន់ ប៉ះ យ៉ន ពិសី ​​​​

  • 2022-01-20 04:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វេលា​ម៉ោង​៤​ដល់​ម៉ោង​៦​ល្ងាច​នេះ​ការ​ប្រកួត​​ប្រដាល់​របស់​សង្វៀន ទទក TVK Fighter ធ្វើ​ការ​ប្រកួត​​ ដែល​ការ​ប្រកួត​សប្ដាហ៍​នេះ​គូ​ឯក​ ខេម ចាន់ ប៉ះ យ៉ន ពិសី ។

​ក្រៅ​ពី​គូ​ពិសេស​​ខាង​លើ​ក៏​មាន​ការ​ប្រកួត​​វ៉ៃ​​អំបោះ​ឆៅ​​ផង​ដែរ​ ដែល​ជា​ការ​ជួប​គ្នា​រវាង សូដា​ សូសែង ប៉ះ ទូច ប្រុស​ណុច ដើម្បី​ដណ្ដើម​ប្រាក់​៤​សែន​រៀល​​ផង​ដែរ​។ តាម​ពិត​ទៅ​កម្មវិធី​ប្រដាល់​​របស់​ TVK Fighter ត្រូវ​ប្រកួត​នៅ​សប្ដាហ៍​ក្រោយ ប៉ុន្តែ​ដោយសារ​តែ​ស្ថានីយ​មាន​ការ​រវល់​ខ្លាំង​​នៅ​សប្ដាហ៍​ក្រោយ ទើប​​ត្រូវ​លើក​ពេល​មក​វ៉ៃ​សង្វៀន TVK Fighter មក​សប្ដាហ៍​នេះ​​វិញ​។

​កម្មវិធី​ប្រកួត​ខាងលើ នឹង​មាន​ការ​ផ្សាយ​ផ្ទាល​តាម​រយៈ​ Page ផ្លូវ​ការ​របស់ ទទក និង​កញ្ចក់​ទូរទស្សន៍ ទទក ​ផង​​ដែរ​៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់