
- 2022-01-19 02:36:52
- ប្រដាល់
អេលីត ចំរើន៖ ចង់ឲ្យកូនប្រុសប្រកួតគុនខ្មែរស្នងតំណែងបន្តពីឪពុកនៅពេលធំឡើង
- 2022-01-19 02:36:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេលីត ចំរើន៖ ចង់ឲ្យកូនប្រុសប្រកួតគុនខ្មែរស្នងតំណែងបន្តពីឪពុកនៅពេលធំឡើង
ចន្លោះមិនឃើញ
កីឡាករជើងខ្លាំងម្ចាស់ខ្សែក្រវាត់៤គ្រឿង អេលីត ចំរើន ថាពិតជាចង់ឲ្យកូនប្រុសប្រកួតគុនខ្មែរស្នងពីរូបគេនៅពេលខាងមុខ ប៉ុន្តែបើកូនមិនចង់ក៏មិនថ្វីដែរគឺគោរពតាមការសម្រេចរបស់គេ។
សិស្សគុនក្លឹបនាយដ្ឋានអង្គរក្សខាងលើនេះធ្លាប់បានឲ្យដឹងថា នៅពេលកូនធំឡើងប្រសិនបើចង់ចូលប្រឡូកគុនខ្មែរគឺនឹងជំរុញ ជួយបង្ហាត់បង្រៀនមិនជំទាស់អ្វីនោះឡើយ។ ប៉ុន្តែប្រសិនបើកូនធំឡើងមិនចង់ក៏មិនថ្វីនោះដែរ។
ចំរើន បន្តទៀតថា បើក្នុងចិត្តខ្លួនឯងផ្ទាល់ពិតជាចង់មានអ្នកស្នងត្រកូលរបស់ខ្លួន បានបន្តឡើងប្រកួតបង្ហាញមុខដូចសព្វថ្ងៃអីចឹង។
រំលឹកដែរថា អេលីត ចំរើន ជាជើងខ្លាំងមួយរូបនៅកម្ពុជា និងធ្លាប់ឈ្នះខ្សែក្រវាត់ទឹកប្រាក់១ម៉ឺនដុល្លារដល់ទៅ២ដងឯណោះនៅសង្វៀន PNN។ អ្នកលេងគុនខ្មែររូបនេះបច្ចុប្បន្នកំពុងគ្រងខ្សែក្រវាត់៤គ្រឿង។ ក្នុងពេលថ្មីៗនេះរូបគេ និងភរិយាបានទទួលចំណងដៃកូនប្រុសម្នាក់បន្ទាប់ពីការអស់ជាង១ឆ្នាំមកនេះ៕