• 2022-01-18 04:00:13
  • ប្រដាល់

​​​​​សាក់​លើ​ខ្នង​ ឯម សុធី ​ព្រោះ​ស្ដេច​ប្រដាល់​ម្នាក់ ហើយ​ការ​ចាក់​មួយ​ផ្ទាំង​ធំ​​នេះ​អស់​ប៉ុន្មាន? ​​

  • 2022-01-18 04:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​មនុស្ស​យន្ត​ ឯម សុធី បាន​​បង្ហាញ​ពី​ស្នាម​សាក់​នៅ​លើ​ខ្នង​មួយ​​ផ្ទាំង​ធំ ដែល​ការ​ចាក់​នេះ​ក្រោយ​ពេល​ខ្លួន​ឃើញ Idol របស់​​ខ្លួន Aung La Nsang ដែល​ជា​ស្ដេច​ប្រដាល់​ MMA មីយ៉ាន់ម៉ា ​​មាន​នៅ​លើ​ខ្នង​​​ដែរ​។

​ក្រោយ​ពេល​ផ្ដួល​ រឿម វណ្ណៈ ឲ្យ​សន្លប់​​នៅ​ទឹក​ទី​២​នៃ​សង្វៀន TVK Fighter អ្នក​លេង​​កណ្ដាប់​ដៃ​មនុស្ស​យន្ត ឯម សុធី បាន​ប្រាប់​មក​កាន់ Sabay ​ថា «​ការ​ចាក់​សាក់​នេះ​ព្រោះ​តែ​ស្រលាញ់​ផង​ហើយ​ ឃើញ​ Idol របស់​ខ្ញុំ​គេ​ចាក់​សាក់​នេះ​ទៅ​ស្អាត។ កាល​ហ្នឹង​ខ្ញុំ​ទៅ​វ៉ៃ​នៅ មីយ៉ាន់ម៉ា បង​​ ក្រោយ​មក​ឃើញ Aung La គាត់​ចាក់​ស្អាត​មក​ដល់​ខ្មែរ​វិញ​ខ្ញុំ​ក៏​ចាក់​ដែ​រ​ទៅ​។ ​និយាយ​ទៅ​ការ​ចាក់​នេះ​​អស់​​បី​រយ​ដុល្លារ​ទេ​បង​»។

​រំលឹក​ថា សុធី ​ជា​អ្នក​ប្រដាល់​​ល្អ​ម្នាក់​ក្នុង​​ប្រភេទ​ទម្ងន់ ៦០​គីឡូ​ក្រាម ដែល​ហ្វឹកហាត់​នៅ​ក្លឹប ថ្ម​គោល។ ​ប្រកួត​ចុង​ក្រោយ​របស់​គេ​គឺ​បាន​សង​សឹក​ទៅ​លើ​ រឿម វណ្ណៈ ​​ក្រោយ​ពេល​ចាញ់​២​លើក​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម