• 2022-01-14 04:15:15
  • ប្រដាល់

​សូដា ភារិន បែក​ច្រើន​ថ្នេរ​តែ​​​ចិត្ត​​គេ​​បើ​អាជ្ញាកណ្ដាល​មិន​បញ្ឈប់​មិន​បោះ​បង់​ការ​ប្រកួត​ទេ

  • 2022-01-14 04:15:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សូដា ភារិន បាន​ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​ លន់ សៀក​​ឡេង ក្នុង​កម្មវិធី​ TVK Fighter កាល​ពី​ម្សិលមិញ​នេះ​ក្រោយ​ប្រកួត​ចប់​ សូដា ភារិន មាន​របួស​យ៉ាង​ដំណំ​បែក​ក្បាល​ដេជា​​ច្រើន​ថ្នេរ​។

​ក្រោយ​ប្រកួត​ចប់​ ភារិន បាន​និយាយថា​ «​ខ្ញុំ​ស៊ូ​ណាស់​បង​ទឹក​ចិត្ត​កីឡាករ បើ​មិនមែន​មួយ​ដៃ​សន្លប់​បាត់​ឈឹង​ទេ ខ្ញុំ​នៅ​តែ​ក្រោក​តស៊ូ​ហ្នឹង​។ ម្សិលមិញ​នេះ​ទៀត​បើ​អាជ្ញាកណ្ដាល​មិន​បញ្ឈប់​ខ្ញុំ​ទេ ​ក៏​ខ្ញុំ​មិន​ឈប់​វៃ​ដែរ ទោះ​​បែក​យ៉ាង​ណា​ក៏​ដោយ​»។

​គូ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ភារិន ស៊ូ​រហូត​ចប់​៣​ទឹក បើ​ទោះ​ជា​ត្រូវ​បាន​ សៀក​ឡេង ប្រឹង​សន្ធប់​វាយ​ចំ​ផ្ទៃ​មុខ​ប៉ង​ផ្ដួល​ខ្លួន​ឲ្យ​សន្លប់​យ៉ាង​ណា​ក៏​ដោយ​។ ​យ៉ាង​ណា​ដោយ​​មើល​ឃើញ​ថា​​ អ្នក​ទាំង​វ៉ៃ​អស់​ពី​សមត្ថភាព ហើយ​មាន​ភាព​ជក់​ចិត្ត​ទៀត​នោះ​​​ឯក​​ឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ក៏​បាន​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​បន្ថែម​ម្នាក់​២០​ម៉ឺន​រៀល​បន្ថែម​ទៀត​ផង​ដែរ​។ ​​

ស្នាម​របួស សូដា ភារិន

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់