• 2022-01-13 03:16:26
  • ប្រដាល់

TVK Fighter ​មិន​យក​បរទេស​មក​វ៉ៃ ព្រោះ​ចង់​ផ្ដល់​តម្លៃ​ខ្លួន​ខ្ពស់​​ឲ្យ​កីឡាករ​ខ្មែរ​​​​​វិញ​​

  • 2022-01-13 03:16:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​ប្រដាល់​​របស់​ស្ថានីយ​ទូរទស្សន៍ ទទក ​សង្វៀន TVK Fighter ​មិន​មាន​​គម្រោង​ក្នុង​​ការ​នាំ​យក​កីឡាករ​បរទេស​មក​វ៉ៃ​នៅ​ស្ថានីយ​របស់​ខ្លួន​ទេ ព្រោះ​ហេតុ​ផល​ថា​ចង់​ទុក​តម្លៃ​ខ្លួន​ថ្លៃ​ៗ​របស់​បរទេស​បង្វែរ​​មក​សម្រាប់​កីឡាករ​កម្ពុជា​វិញ​។

កម្មវិធី​ប្រដាល់ TVK Fighter កន្លង​មក​

​ខាង​ស្ថានីយ​បាន​ប្រាប់​មក​កាន់ Sabay ​ថា​«បើ​យើង​យក​​កីឡាករ​បរទេស​មក​វ៉ៃ​តម្លៃ​ខ្លួន​ក្នុង​ម្នាក់​អាច​តិច​​បំផុត​១​ពាន់​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់។ ដូច្នេះ​​យើង​គ្មាន​គម្រោង​ចង់​យក​បរទេស​មក​វ៉ៃ​ទេ ព្រោះ​យើង​ចង់​ទុក​ថវិកា​តម្លៃ​ខ្លួន​​ខ្ពស់​ទាំង​នោះ​ឲ្យ​​ខ្មែរ​យើង​វិញ​។ ដូច​ជា​​ការ​ដំឡើង​តម្លៃ​ខ្លួន​ឲ្យ​ជា​ដើម​»។

​ព្រឹត្តិការណ៍​​ប្រដាល់​ TVK Fighter ​បាន​ដំណើរ​ការ​បាន​ចំនួន​២​សប្ដាហ៍​ហើយ ដោយ​ការ​រៀប​ចំ​ធ្វើ​ឡើង​រៀងរាល់​២​សប្ដាហ៍​ម្ដង​។ ដោយ​ឡែក​សប្ដាហ៍​ទី​៣ ​នឹង​ធ្វើ​ឡើង​ថ្ងៃ​១៣​ មករា ឆ្នាំ​២០២២ នេះ​ដោយ​មាន​គូ​ល្អ​ៗ​ដូច​ខាង​ក្រោម​៖ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់