- 2022-01-06 05:34:33
- ប្រដាល់
ឈិត សេរីវណ្ណថង និយាយអ្វីខ្លះមុនប៉ះ វ៉ាន់ វឿន ជាថ្មីលើសង្វៀន TOWN...
- 2022-01-06 05:34:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈិត សេរីវណ្ណថង និយាយអ្វីខ្លះមុនប៉ះ វ៉ាន់ វឿន ជាថ្មីលើសង្វៀន TOWN...
ចន្លោះមិនឃើញ
អ្នកប្រដាល់វ័យក្មេង ឈិត សេរីវណ្ណថង ថារូបគេបានហ្វឹកហាត់រួចរាល់ហើយលើកនេះ និងនៅតែសង្ឃឹមថានឹងអាចទទួលបានជ័យជម្នះសម្រាប់ជំនួបសន្សំពិន្ទុឆ្ពោះទៅដណ្ដើមខ្សែក្រវាត់សង្វៀន TOWN។
វណ្ណថង លើកឡើងក្នុងកិច្ចសម្ភាសថា ចំពោះការហ្វឹកហាត់ត្រៀមប៉ះ វ៉ាន់ វឿន គឺហាត់ខ្លាំងដូចធម្មតាអីចឹង យ៉ាងណាធ្លាប់ជួបគ្នារួចហើយដូច្នេះថ្ងៃអាទិត្យនេះនៅតែមានជំនឿចិត្តខ្ពស់ថានឹងអាចទទួលបានជ័យជម្នះ។
កីឡាករជម្រើសជាតិ Kick Boxing រូបនេះប្ដេជ្ញាប្រឹងប្រែងហ្វឹកហាត់ក៏ដូចជាប្រកួតឲ្យអស់ពីសមត្ថភាពនៅជំនួបដ៏សំខាន់សន្សំពិន្ទុឈានទៅរកខ្សែក្រវាត់ទម្ងន់ ៦០គីឡូក្រាមខាងមុខនេះ។
រំលឹកដែរថា ការប្រកួតសន្សំពិន្ទុក្នុងពូល B នៃកម្មវិធីខ្សែក្រវាត់ទម្ងន់ ៦០គីឡូក្រាមរបស់សង្វៀន TOWN នេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៩ ខែមករា ២០២១ ចាប់ពីម៉ោង ១១ព្រឹកតទៅ។ ការប្រកួតគូខ្សែក្រវាត់នេះមាន២គូ ទី១ អេលីត ចំរើន ប៉ះ សេក ចៅជូត ទី២ ឈិត សេរីវណ្ណថង ប៉ះ វ៉ាន់ វឿន៕