• 2021-12-27 09:09:50
  • ប្រដាល់

មឿន​ សុខហ៊ុច​ ឈ្នះ​មេដាយ​មាស​កម្មវិធី​ជើងឯក​ថ្នាក់​ជាតិ​ប្រដាល់​សកល​ ២០២១​

  • 2021-12-27 09:09:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ មឿន​ សុខហ៊ុច​ ដែល​ប្រិយមិត្ត​ធ្លាប់​ឃើញ​តែ​ប្រកួត​សេរី​ ឬ​គុន​ខ្មែរ​នោះ​ កាល​ពី​ថ្ងៃ​ទី២៥​ ខែ​ធ្នូ​ ២០២១​ កន្លង​ទៅ​នេះ​យក​ឈ្នះ​ ឈឿង​ ល្វៃ​ ទឹក​ទី១​ ខាង​ផ្នែក​សកល​ទទួល​បាន​មេដាយ​មាស។​

សុខ ហ៊ុច (ក្រហម)

សុខហ៊ុច​ វ៉ៃ​សកល​លើ​ប្រភេទ​ទម្ងន់​ ៧១​គីឡូក្រាម​ និង​បាន​ប្រកួត​តំណាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។​ ចំពោះ​វគ្គ​ផ្ដាច់ព្រ័ត្រ​ចុង​ក្រោយ​របស់​គេ​គឺ​ឈ្នះ​ជើង​ខ្លាំង​ ឈឿង​ ល្វៃ​ ក្នុង​ទឹក​ទី១​ ដោយ​សារ​ដៃគូ​ខូច​ដៃ​មិន​អាច​បន្ត​ការ​ប្រកួត​បាន។​

សុខ ហ៊ុច (ក្រហម)

លោក​ ប៊ុយ​ សុភ័ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​សកល​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​គឺ​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​កីឡាករ​ កីឡា​ការិនី​ដែល​មាន​រហូត​ដល់​ ៩០​នាក់​ឯ​ណោះ។​ ចំពោះ​បច្ចេកទេស​នៃ​ការ​ប្រកួត​ក៏​ល្អ​ និង​រីកចម្រើន​ជាង​ឆ្នាំ​មុន​ កីឡាករ​មិន​សូវ​មាន​សន្លប់​ច្រើន​ដូច​មុន​ទេ។​ ខណៈ​ការ​ប្រកួត​លើក​នេះ​មាន​អ្នក​ចូលរួម​ឧបត្ថម្ភ​ច្រើន​មិន​ធ្លាប់​មាន​ផង​ដែរ។​

ទិដ្ឋភាពបំពាក់មេដាយ

រំលឹក​ដែរ​ថា​ សហព័ន្ធ​ប្រដាល់​សកល​ បាន​ធ្វើ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៣-២៥​ ខែ​ធ្នូ​ ឆ្នាំ​២០២១​ នៅ​ក្លឹប​នាយកដ្ឋាន​អង្គរក្ស។​ ចំពោះ​ប្រភេទ​ទម្ងន់​ ៧១​គីឡូក្រាម​នេះ​វិញ​គឺ​ មឿន​​ សុខហ៊ុន​ ឈ្នះ​មេដាយ​មាស​ ឈឿង​ ល្វៃ​ ឈ្នះ​មេដាយ​ប្រាក់​ វុទ្ធី​ ពីសី​ និង​ សុខ​ ជាតិ​ ឈ្នះ​មេដាយ​សំរឹទ្ធ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់