- 2021-12-17 08:01:01
- ប្រដាល់
សហព័ន្ធប្រដាល់សកល បន្តទទួលពាក្យរហូតដល់ថ្ងៃទី២០ ធ្នូ ដើម្បីរៀបចំជើងឯកថ្នាក់ជាតិ
- 2021-12-17 08:01:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធប្រដាល់សកល បន្តទទួលពាក្យរហូតដល់ថ្ងៃទី២០ ធ្នូ ដើម្បីរៀបចំជើងឯកថ្នាក់ជាតិ
ចន្លោះមិនឃើញ
សហព័ន្ធប្រដាល់សកល នឹងបន្តទទួលពាក្យពីបណ្ដាក្លឹប សមាគមនានារហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីឈានទៅរៀបចំការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ចំពោះព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះនឹងធ្វើឡើងនៅថ្ងៃទី២៣ ដល់ ២៦ ខែធ្នូ ឆ្នាំ២០២១ នៅក្លឹបប្រដាល់នាយកដ្ឋានអង្គរក្ស។ នៅពេលនេះដែរសហព័ន្ធមិនទាន់បិទការទទួលសុំចូលរួមប្រកួតនោះទេ ពោលនៅរង់ចាំរហូតដល់ថ្ងៃទី២០។
ចំពោះចំនួនកីឡាករ កីឡាការិនីវិញគិតដល់ពេលនេះមានរហូតជាង ១០០នាក់ហើយ ប៉ុន្តែមិនទាន់ដឹងពីចំនួនក្លឹបពិតប្រាកដនោះទេ ព្រោះនៅបើកទទួលបន្តទៀត។
បញ្ជាក់ដែរថា ការប្រកួតជើងឯកថ្នាក់ជាតិប្រដាល់សកលឆ្នាំនេះលេងលើវិញ្ញាសាដូចជា៖
ផ្នែកបុរស ទម្ងន់ ទី១ (៤៨) ទី២ (៥១) ទី៣ (៥៤) ទី៤ (៥៧) ទី៥ (៦០) ទី៦ (៦៣,៥) ទី៧ (៦៧) ទី៨ (៧១) និងទី៩ (៧៥)គីឡូក្រាម។
ផ្នែកនារី ទម្ងន់ ទី១ (៥៤) ទី២ (៥៧)គីឡូក្រាម៕