- 2021-12-16 08:25:12
- ប្រដាល់
សេន ប៊ុនថេន៖ ត្រេកអរបានឧកញ៉ា ប៉ែន កាក់ ក្លាយជាអនុប្រធានសហព័ន្ធចូលជួយគុនខ្មែរ
- 2021-12-16 08:25:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេន ប៊ុនថេន៖ ត្រេកអរបានឧកញ៉ា ប៉ែន កាក់ ក្លាយជាអនុប្រធានសហព័ន្ធចូលជួយគុនខ្មែរ
ចន្លោះមិនឃើញ
អតីតអ្នកប្រដាល់គុនខ្មែរ សេន ប៊ុនថេន មានចិត្តត្រេកអរជាខ្លាំងពេលលោកឧកញ៉ា ប៉ែន កាក់ ក្លាយជាអនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរដើម្បីចូលរួមជួយលើកស្ទួយវិស័យកីឡាឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀត។ .
សេន ប៊ុនថេន បានឲ្យដឹងថា លោកពិតជាសប្បាយចិត្តដែលមានមនុស្សល្អៗស្រឡាញ់គុនខ្មែរពិតប្រាកដចូលរួមជួយប្រដាល់គុនខ្មែរដូចជាឧកញ៉ា ប៉ែន កាក់ នេះជាដើម។ កន្លងទៅដូចដឹងស្រាប់ហើយថា លោកឧកញ៉ាតែងតែជួយក្នុងវិស័យប្រដាល់នេះដូចជាពេលកីឡាករបាក់បែកជួយដល់ថ្លៃព្យាបាល ជួយឧបត្ថម្ភជាថវិកាលើកទឹកចិត្ត និងសម្ភារគ្រឿងឧបភោគបរិភោគជាច្រើន។
គ្រូប្រដាល់ជម្រើសជាតិរូបនេះបន្ថែមទៀតថា ចំពោះការជួយដល់ក្លឹបបែនកាក់គុនខ្មែរវិញ លោកឧកញ៉ាចំណាយខ្ទង់១០០០ដុល្លារសម្រាប់ការប្រើប្រាស់ផ្សេងៗទាំងការហូបចុកជាដើម។ ដូច្នេះសម្រាប់ការក្លាយជាអនុប្រធានសហព័ន្ធគុនខ្មែរនៅពេលនេះជឿជាក់ថានឹងសំបូរធនធានកីឡាករបន្ថែម និងរីកចម្រើនលើសមត្ថភាពប្រកួតទៀតផង។
រំលឹកដែរថា មហាសន្និបាតអាណត្តិទី៧ (២០២១-២០២៥) កាលពីពេលថ្មីៗនេះគឺបានតែងតាំងលោកឧកញ៉ា ប៉ែន កាក់ ជាអនុប្រធានសហព័ន្ធ។ លោកឧកញ៉ាក៏ជាម្ចាស់ក្លឹបប៉ែនកាក់គុនខ្មែរផងដែរ ដែលក្លឹបមួយនេះកំពុងបណ្ដុះបានកីឡាករល្អៗវ័យក្មេងនាពេលបច្ចុប្បន្នជាច្រើន៕