• 2021-12-10 02:56:37
  • ប្រដាល់

ពេជ្រ ​ប៊ុនសិទ្ធ៖​ ខាំ​ ខ្លានាង​ ខ្លាំង​ប៉ុន្តែ​ខ្លួន​មិន​ខ្លាច​នោះ​ទេ​

  • 2021-12-10 02:56:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ល្អ​ដៃ​ ពេជ្រ ​ប៊ុនសិទ្ធ​ ថា​សប្បាយ​ចិត្ត​ និង​បាន​សម្រេច​បំណង​ហើយ​ដែល​បាន​ប្រកួត​ជា​មួយ​រៀមច្បង​ ខាំ​ ខ្លានាង​ នៅ​សប្ដាហ៍​នេះ​ខណៈ​រូប​គេ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ។​

ខ្លានាង និង ប៊ុនសិទ្ធ

ពេជ្រ ​ប៊ុនសិទ្ធ​ បាន​លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​ថា​ រៀមច្បង​ ខាំ​ ខ្លានាង​ គឺ​ជា​កីឡាករ​ល្អ​មួយ​រូប​ និង​ជា​ជើង​ចាស់​ម្នាក់​ដែល​មាន​សមត្ថភាព​ខ្ពស់។​ ខ្លួន​ពិត​ជា​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ពិសេស​ការ​ដែល​បាន​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​បែប​នេះ​ បើ​ទោះ​ចាញ់​ឈ្នះ​ក៏​មាន​ឈ្មោះ​បាន​ប្រកួត​ជា​មួយ​អ្នក​ល្អ​ដែរ។​

កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់​ រូប​នេះ​បន្ថែម​ថា​ ទទួល​ស្គាល់​ថា​ ខ្លានាង​ ពិត​ជា​កីឡាករ​ល្អ​មែន​ ប៉ុន្តែ​ខ្លួន​មិន​ខ្លាច​ញញើត​អ្វី​ឡើយ​ ពោល​បាន​ត្រៀម​រួចរាល់​សម្រាប់​ការ​ប្រកួត​មួយ​នេះហើយ។​

កីឡាករ ពេជ្រ ប៊ុនសិទ្ធ

រំលឹក​ដែរ​ថា​ កីឡាករ​ស្រករ​ក្រោយ​ ពេជ្រ​ ប៊ុនសិទ្ធ​ នឹង​ត្រូវ​ប្រកួត​ជា​មួយ​ ខាំ​ ខ្លានាង​ នៅ​សង្វៀន​ PNN​ ថ្ងៃ​អាទិត្យ​ ទី១២​ ខែ​ធ្នូ​ ឆ្នាំ​២០២១។​ កម្មវិធី​នេះ​វ៉ៃ​តែ​២ទឹក​ប៉ុណ្ណោះ​ ក្នុង​១ទឹក​មាន​៩នាទី៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់