• 2021-12-08 09:32:26
  • ប្រដាល់

ខាំ​ ខ្លានាង៖​ ខ្លួន​បាន​មើល​វីដេអូ​ស្ទើរ​គ្រប់​ប្រកួត​របស់​ ពេជ្រ ​ប៊ុនសិទ្ធ​

  • 2021-12-08 09:32:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ល្អ​ក្បាច់​ ខាំ​ ខ្លានាង​ ថា​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ និង​បាន​មើល​ពី​ការ​ប្រកួត​ច្រើន​ដែរ​របស់​អ្នក​ប្រដាល់​កំពុង​ឡើង​កូដ​ ពេជ្រ ​ប៊ុនសិទ្ធ​ ដើម្បី​ត្រៀម​ប៉ះ​គ្នា​អាទិត្យ​នេះ។​

ខ្លានាង (ក្រហម) ប៊ុនសិទ្ធ (ខៀវ)

ថ្លែង​ក្នុង​កិច្ច​សម្ភាស​មួយ​ ខាំ​ ខ្លានាង​ សរសើរ​ជំនួស​ ពេជ្រ​ ប៊ុនសិទ្ធ​ ថា​ជា​កីឡាករ​ល្អ​ និង​កំពុង​ឡើង​កូដ​ ដែល​ឈ្នះ​ស្ទើរ​គ្រប់​ការ​ប្រកួត​ទៅ​ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ។​ ចំពោះ​ក្បាច់​ស្នៀត​វិញ​ ខ្លានាង​ មើល​ឃើញ​ថា​ ប៊ុនសិទ្ធ​ ល្អ​កណ្ដាប់​ដៃ​ និង​ដើរ​បុក។​

ជម្រើស​ជាតិ​ Kick Boxing​ រូប​នេះ​បន្ថែម​ទៀត​ថា​ ខ្លួន​ក៏​បាន​ហាត់​ត្រៀម​បាន​ល្អ​ដែរ​សម្រាប់​ការ​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ ប៊ុនសិទ្ធ​ លើក​នេះ។​ ចំពោះ​កីឡាករ​ថយ​ និង​ដើរ​បុក​រូប​គេ​ចូលចិត្ត​អ្នក​ដើរ​បុក​ ខណៈ​ពេល​នេះ​ក៏​មើល​ឃើញ​ពី​ចំណុច​ខ្សោយ​មួយ​ចំនួន​ពី​ដៃ​គូ​ផង​ដែរ។​

ខ្លានាង និង ប៊ុនសិទ្ធ

ខ្លានាង​ ថា​បច្ចុប្បន្ន​នេះ​ទម្ងន់​របស់​គេ​គឺ​ត្រឹម​ ៥៣.៧​ ប៉ុណ្ណោះ​ ដូច្នេះ​មាន​តែ​ខំ​ហូប​បន្ថែម។​ ការ​ប៉ះ​អ្នក​ធំ​ជាង​បែប​នេះ​ក៏​អាច​ចាញ់​កម្លាំង​គេ​ខ្លះ​ដែរ​ យ៉ាងណា​ខ្លួន​នឹង​ខំប្រឹង​ធ្វើ​ឲ្យ​បាន​ល្អ។​ ខាំ ​ខ្លានាង​ នឹង​ត្រូវ​ប៉ះ​ ពេជ្រ ​ប៊ុនសិទ្ធ​ លើ​កម្មវិធី​ One Strike ​ថ្ងៃ​អាទិត្យ​ ទី១២​ ខែ​ធ្នូ​ ២០២១​ នៅ​សង្វៀន​ PNN លើប្រភេទទម្ងន់ ៥៤គីឡូក្រាម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី