- 2021-12-02 07:26:20
- ប្រដាល់
នេះដំណឹងអំពីកីឡាករបរទេសនៅសង្វៀន CNC និង Bayon TV
- 2021-12-02 07:26:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះដំណឹងអំពីកីឡាករបរទេសនៅសង្វៀន CNC និង Bayon TV
ចន្លោះមិនឃើញ
បន្ទាប់ពីបើកភ្លើងខៀវពីប្រមុខរាជរដ្ឋាភិបាលឲ្យបរទេសដែលចាក់វ៉ាក់សាំងរួចអាចចូលកម្ពុជាដោយមិនចាំបាច់ធ្វើចត្តាឡីស័ក និងការបើកព្រំដែនគោកក៏ដូចជាគ្រប់អាជីវកម្មឡើងវិញនេះវាជាដំណឹងល្អផងដែរចំពោះវិស័យកីឡាប្រដាល់គុនខ្មែរ។
លោក ម៉ា ស៊ីថេត អ្នកគ្រប់គ្រងប្រដាល់នៅសង្វៀន CNC បានឲ្យដឹងថា ឥលូវនេះលោកកំពុងទំនាក់ទំនងលើកិច្ចការនាំកីឡាករបរទេស (ថៃ) ចូលមកប្រកួតនេះហើយ។ ប៉ុន្តែជាក់ស្ដែងខាងអ្នកនាំកីឡាករ (Promoter) ថាមានការលំបាកនៅឡើយទេភាគីប្រទេសថៃ។ ដូច្នេះការបញ្ជាក់ថាកីឡាករថៃនឹងមកវ៉ៃនៅ CNC ក្នុងពេលណានោះមិនទាន់ដឹងឡើយតែយ៉ាងណាគឺក្នុងពេលឆាប់ខាងមុខ ឬដើមឆ្នាំ២០២២។
ចំណែកលោក នាង សុភាវុធ ក្រុមការងារនៅសង្វៀនបាយ័ន ប្រាប់ថា ការប្រកួតសប្ដាហ៍នេះគឺរៀបចំកីឡាករបរទេសមិនទាន់ឡើយបើទោះជាបើកព្រំដែនក៏ដោយ។ ក្រុមការងារក៏កំពុងទំនាក់ទំនងខាងថៃ ប៉ុន្តែមិនទាន់ដឹងថាអាចយកបានពេលណានៅឡើយទេ ទី១ ប៉ុន្មានថ្ងៃនេះគឺមានដំណឹងអំពីមេរោគកូវីដបម្លែងថ្មីបន្ថែមទៀត ទី២ ត្រូវការការរៀបចំសម្ភារឧបករណ៍ការពារឲ្យត្រឹមត្រូវតាមវិធានក្រសួងសុខាភិបាល ប៉ុន្តែលោកគិតថាមិនយូរទេ។
ចំពោះសង្វៀន PNN ដូច Sabay ធ្លាប់បានផ្សព្វផ្សាយហើយគឺនៅដើមឆ្នាំថ្មី ២០២២ ព្រោះកញ្ចប់ថវិកាបានរៀបចំសម្រាប់ការប្រកួតខ្មែរនិងខ្មែររួចហើយរហូតដល់ដាច់ឆ្នាំ។ ដូច្នេះនៅឆ្នាំចាស់នេះបើទោះគេបើកព្រំដែនក៏គ្មានវត្តមានកីឡាករបរទេសមកដែរ។
រំលឹកដែរថា ដោយសារតែការផ្ទុះជំងឺកូវីដ ១៩ ជាសកលកន្លងទៅនេះប្រទេសនានាជាប់កម្ពុជា រួមទាំងកម្ពុជាផងមានការប្រុងប្រយ័ត្នជាខ្លាំង និងបានបិទជ្រកព្រំដែនគោករហូតមកដល់ថ្ងៃទី៣០ វិច្ឆិកា ពិសេសរឹតត្បិតជាខ្លាំងចំពោះបរទេសដែលមក។ ចំពោះវិស័យប្រដាល់ក៏មិនមានវត្តមានកីឡាករបរទេស (ថៃ) មកខ្មែរប្រហែលខ្ទង់២ឆ្នាំមកហើយ៕