• 2021-11-30 13:50:59
  • បាល់ទាត់

Carrick នឹង​ដឹក​នាំ​ Man Utd ក្នុង​ប្រកួត​ប៉ះ​ Arsenal

  • 2021-11-30 13:50:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Michael Carrick នឹង​​មានតួនាទី​ជា​អ្នក​ចាត់​ការ​បណ្ដោះអាសន្ន​ ដើម្បី​ដឹក​នាំ​ក្លឹប​ Manchester United ក្នុង​ប្រកួត​ត​ទល់​នឹង​ក្លឹប​ Arsenal ក្នុង​ក្របខ័ណ្ឌ​ Premier League នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​ (ម៉ោង​កម្ពុជា)។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​ក្នុង​ថ្ងៃ​នេះ​។

តាម​ពិត​ទៅ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ម្សិលមិញ​នេះ​ ក្លឹប​ Man Utd បាន​តែង​តាំង​​ លោក​ Ralf Rangnick ជា​អ្នកចាត់​ការ​បណ្ដោះ​អាសន្ន​ជា​ផ្លូវការ​​របស់​ក្លឹប​រួច​រាល់​ហើយ​ ប៉ុន្តែ​ដោយ​សារ​លោក​កំពុង​ជាប់​បែប​បទ​ធ្វើ​ទិដ្ឋាការ (Visa) ​ដើម្បី​មក​ធ្វើ​ការងារ​នៅ​ទឹក​ដី​អង់គ្លេស​ដោយ​ស្រប​ច្បាប់​ ដែល​ត្រូវ​រង់​ចាំ​ពេល​មួយ​ចំនួន​។

ដូច្នេះ​ខាង​ក្លឹប​ក៏​សម្រេច​ឲ្យ​លោក​ Carrick ដឹក​នាំ​ក្រុម​ជំនួស​រហូត​ដល់​លោក​ Rangnick ទទួល​បាន​ Visa អាច​ធ្វើការងារនៅទឹកដី​អង់គ្លេស​នេះបាន​។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports លោក​ Rangnick អាច​នឹង​ចាប់​ផ្ដើម​ដឹក​នាំ​ Man Utd ក្នុង​ប្រកួត​តទល់នឹង​ក្លឹប​ Crystal Palace នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​(ម៉ោង​កម្ពុជា) ៕

ប្រភព៖ Sky Sports | manutd ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់