- 2021-11-26 02:32:22
- ប្រដាល់
ខានវ៉ៃយូរនេះទម្ងន់ពិតបច្ចុប្បន្នរបស់ រឿង សោភ័ណ្ឌ...
- 2021-11-26 02:32:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខានវ៉ៃយូរនេះទម្ងន់ពិតបច្ចុប្បន្នរបស់ រឿង សោភ័ណ្ឌ...
ចន្លោះមិនឃើញ
អ្នកប្រដាល់ល្អកណ្ដាប់ដៃ រឿង សោភ័ណ្ឌ គឺអាក់ខានឡើងសង្វៀនគុនខ្មែរយូរណាស់មកហើយដោយបញ្ហាកូវីដ ១៩ ផង និងបញ្ហាសុខភាពខ្លះៗផង យ៉ាងណាគីឡូពិតរបស់គេបច្ចុប្បន្ននេះគឺ ៧៧គីឡូក្រាម។
នេះបើតាមការសម្ភាសរបស់ សោភ័ណ្ឌ ម្សិលមិញគឺបញ្ហាទម្ងន់របស់គេនៅពេលនេះឡើងដល់ ៧៧គីឡូក្រាមបន្ទាប់ពីខានឡើងប្រកួតប្រដាល់គុនខ្មែរជាង១ឆ្នាំមកនេះ។ ប៉ុន្តែអ្នកលេងគុនខ្មែររូបនេះបានចូលហ្វឹកហាត់វិញបណ្ដើរៗហើយគិតទៅបានជិត១ខែផងដែរ។
សោភ័ណ្ឌ បន្ថែមទៀតថា រូបគេចាប់ផ្ដើមហ្វឹកហាត់ដើម្បីត្រៀមការប្រកួតនៅពេលខាងមុខនេះ ជាពិសេសការបើកឲ្យមានកីឡាករបរទេសអាចចូលមកវ៉ៃនៅកម្ពុជាវិញ។ អ្នកលេងគុនខ្មែររូបនេះបានបញ្ជាក់ថា គ្រប់ស្ថានីយទូរទស្សន៍ទាំងអស់អាចទាក់ទងខ្លួនឲ្យទៅវ៉ៃបានដោយគ្រាន់តែប្រាប់មុន១ខែដើម្បីហាត់ត្រៀមប៉ុណ្ណោះ។
រំលឹកដែរថា ដោយបញ្ហាជំងឺកូវីដ ១៩ ផ្ទុះខ្លាំងទាំងកម្ពុជា និងបណ្ដាប្រទេសជិតខាងកន្លងទៅនេះគឺខាងកម្ពុជាបានបិទជ្រកព្រំដែនគោក និងសកម្មភាពប្រមូលផ្ដុំដូចជាចលនាកីឡាផ្សេងៗដើម្បីបង្ការការរីករាលដាលជំងឺមួយនេះ។ ក្នុងនោះកីឡាករបរទេសដូចជាថៃ គឺមិនបានមកប្រកួតនៅកម្ពុជាទាល់តែបច្ចុប្បន្ន យ៉ាងណាចាប់ពីពេលនោះដែរគឺ សោភ័ណ្ឌ ក៏បានផ្អាកឡើងសង្វៀនដូចគ្នា។ ថ្មីៗនេះសម្ដេចតេជោ បានប្រកាសឲ្យបើកដំណើរការគ្រប់អាជីវកម្មនៅចាប់ពីថ្ងៃទី៣០ វិច្ឆិកានេះហើយ ខណៈសង្វៀនគុនខ្មែរក៏ត្រៀមទទួលកីឡាករបរទេសដើម្បីប្រកួតមិត្តភាពអន្តរជាតិជាថ្មីដែរ។