- 2021-11-25 03:28:50
- ប្រដាល់
សង្វៀនប្រដាល់ថ្មីមួយ ត្រៀមបើក មានទាំងវាយគុនខ្មែរ អំបោះឆៅ និងសកល
- 2021-11-25 03:28:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្វៀនប្រដាល់ថ្មីមួយ ត្រៀមបើក មានទាំងវាយគុនខ្មែរ អំបោះឆៅ និងសកល
ចន្លោះមិនឃើញ
ទូរទស្សន៍ជាតិកម្ពុជា ទទក បានរៀបចំឱ្យមានសង្វៀនប្រដាល់ឡើងវិញហើយ នៅខែធ្នូឆ្នាំ២០២១ខាងមុខនេះ ដោយមានទាំងការប្រកួតបែបគុនខ្មែរ សកល និងវៃរុំអំបោះឆៅផងដែរ។
បើតាមប្រភពពីអ្នករៀបចំកម្មវិធីប្រកួតខាងលើនេះ បានបញ្ជាក់ថានេះជាសង្វៀនថ្មីមួយ ដោយមានការប្រកួតច្រើនបែប មិនមែនត្រឹមតែវាយបែបគុនខ្មែរនោះទេ។ វានឹងក្លាយជាចំណែកមួយសម្រាប់វិស័យប្រដាល់កម្ពុជាឈានឡើងមួយកម្រិតទៀត ហើយក៏រំលឹកឡើងវិញពីការប្រកួតបែបរុំអំបោះឆៅផងដែរ។ ការប្រកួតបើកឆាកនៅថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ខាងមុខ នឹងធ្វើឱ្យអ្នកគាំទ្រប្លែកភ្នែកមិនខាន ព្រោះក្រុមការងារបានរើសយកសុទ្ធតែកីឡាករកំពូលៗប្រចាំប្រទេសមកប្រកួតហើយ។
សង្វៀនដែលមានឈ្មោះថា TVK Fighter ខាងលើមានភាពខុសប្លែកពីសង្វៀនផ្សេងៗបន្ដិច ដោយការប្រកួតនឹងធ្វើឡើងរៀងរាល់២សប្ដាហ៍ម្ដង។ ដោយកីឡាករដែលចូលរួមប្រកួតសុទ្ធសឹងតែជាកីឡាករជម្រើសជាតិកម្ពុជាហើយ។ ការធ្វើបែបនេះ ក៏ដើម្បីធ្វើឱ្យកីឡាករកម្ពុជា ត្រៀមខ្លួនបានល្អ សម្រាប់ការប្រកួតស៊ីហ្គេមនៅពេលខាងមុខផងដែរ៕