• 2021-11-24 02:58:59
  • បាល់ទាត់

Barca ប្រឈម​មុខ​ធ្លាប់​​ពី UCL ប្រសិន​លេង​ចាញ់ Bayern នៅ​ប្រកួត​ចុងក្រោយ

  • 2021-11-24 02:58:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​ប្រកួត​ស្មើ​គ្នា​ជាមួយ Benfica ០-០ កាល​ពី​យប់​មិញ​​ក្នុង​ទឹក​ដី​ខ្លួន​ឯង​នៃ​ពាន​រង្វាន់ Champions League។

តាម​រយៈ​លទ្ធផល​ខាង​លើ Barcelona កំពុង​នៅ​លេខ​២​ក្នុង​ពូល E មាន​៧​ពិន្ទុ ខណៈ Benfica មាន​៥​ពិន្ទុ។ នៅ​ណាត់​ប្រកួត​ចុងក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ Barca ត្រូវ​ប៉ះ​​ក្រុម​កំពូល​តារាង Bayern Munich ឯ Benfica ជួប​ក្រុម​បាត​តារាង Dynamo Kyiv។

Barcelona ប្រឈម​មុខ​ធ្លាក់​ចេញ​ពី UCL​ មែនទែន​ ប្រសិន​បើ​ធ្វើ​មិន​បាន​ល្អ​នៅ​ប្រកួត​ចុងក្រោយ។ កាល​ពី​ប្រកួត​ជើង​ទី​មួយ​ Barca ធ្លាប់​ចាញ់ Bayern ៣-០ ម្ដង​រួច​មក​ហើយ​ក្នុង​ដី​ខ្លួន​ឯង​ ហើយ​ក៏​ធ្លាប់​ចាញ់ Benfica ៣-០ ដូច​គ្នា។

ក្នុង​លក្ខខ័ណ្ឌ​នេះ Barca ទាមទារ​ត្រូវ​ឈ្នះ Bayern ដាច់​ខាត់​១០០​%​ដើម្បី​ធានា​កៅអី​វគ្គ​១៦​ក្រុម​ចុងក្រោយ។ ប្រសិន​បើ​ Barca លេង​ចាញ់ ហើយ Benfica ឈ្នះ Dynamo នោះ​ពួក​គេ​ត្រូវ​ធ្លាក់​ហើយ។ ចំណុច​មួយ​ទៀត​បើ Barca ប្រកួត​ស្មើ ហើយ Benfica ឈ្នះ ពួក​គេ​នឹង​មាន​៨​ពិន្ទុ​ដូច​គ្នា តែ Benfica ​ជា​អ្នក​ឡើង ដោយ​យោង​តាម Head-to-head៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់