• 2021-11-23 02:25:57
  • ប្រដាល់

អេលីត​ ចំរើន៖​ ប្រកួត​ជា​មួយ​ អេងឡៃ​ ពិបាក​ដែរ​ម្ដង​បុក​ម្ដង​ថយ​

  • 2021-11-23 02:25:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្អ​ទាត់​ អេលីត​ ចំរើន​ ថា​ការ​ប៉ះ​ ធន់​ អេងឡៃ​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ក៏​ពិបាក​ដែរ​ព្រោះ​ម្ដង​ដើរ​ចូល​បុក​ ម្ដង​ថយ​ទៅ​វិញ។​

អេលីត ចំរើន ក្រោយ​ចប់ប្រកួត

អេលីត​ ចំរើន​ លើក​ឡើង​ក្រោយ​ចប់​ថា​ការ​ប៉ះ​ ធន់​ អេងឡៃ​ គឺ​ពិបាក​ដែរ​ដោយ​សារ​ដៃ​គូ​ចេញ​អាវុធ​ធ្ងន់ៗ​ទាំង​ទាត់​ និង​ម៉ាត់។​ ចំណែក​អ្វី​ដែល​ពិបាក​មួយ​ទៀត​នោះ​គឺ​ការ​ថយ​ទៅ​ថយ​មក​តែ​ម្ដង។​ ធ្លាប់​ឮ​តែ​កូន​សិស្ស​លោក​ ធន់​ សុភា​ រូប​នេះ​ដើរ​បុក​ ប៉ុន្តែ​នៅ​ពេល​រូប​គេ​ទាត់​ចូល​ច្រើន​បែរ​ទៅ​ជា​ថយ​ទៅ​វិញ។​

ចំរើន (ខាងស្ដាំ)

រំលឹក​ដែរ​ថា​ កីឡាករ​ អេលីត​ ចំរើន​ បាន​យក​ឈ្នះ​ពិន្ទុ​អ្នក​ប្រដាល់​ ធន់​ អេងឡៃ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២១​ ខែ​វិច្ឆិកា​ ២០២១។​ អេលីត​ ចំរើន​ ជា​អ្នក​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​មួយ​កីឡាករ​ បឺត​ សង្ឃឹម​ ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ ៥៧​គីឡូក្រាម​ អម​ដោយ​ប្រាក់​រង្វាន់​ ១ម៉ឺន​ដុល្លារ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់