• 2021-11-22 12:40:47
  • បាល់ទាត់

Pedri ឈ្នះ​ពាន​ Golden Boy ប្រចាំឆ្នាំ​២០២១​

  • 2021-11-22 12:40:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Pedri ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ថា​ បាន​ឈ្នះ​ពាន​ Golden Boy ប្រចាំ​ឆ្នាំ​២០២១ នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ផ្ទាល់​របស់​ក្លឹប​ Barcelona ។

កីឡាករ​វ័យ​១៨ឆ្នាំ​រូប​នេះ​ ទទួល​បាន​ពិន្ទុ​បោះឆ្នោត​ឈាន​មុខ​គេ​រហូត​ទៅ​ដល់​ ៣១៨ពិន្ទុ​ឯណោះ​ ខណៈ​ឯ​ ខ្សែ​បម្រើ​ក្លឹប​ Dortmund គឺ​កីឡាករ​ Jude Bellingham ដែល​ជា​អ្នក​បេក្ខជន​មាន​សំឡេង​បោះឆ្នោត​ឈាន​មុខ​បន្ទាប់​ មាន​ត្រឹម​ ១១៩ពិន្ទុ​ប៉ុណ្ណោះ​។ ដូច្នេះ​គំលាត​ពិន្ទុ​រវាង​កីឡាករ​ទាំង​ពីរ​នេះ​ មាន​រហូត​ទៅ​ដល់​ ១៩៩ពិន្ទុ​ឯណោះ​ ដែល​ជា​ការ​គម្លាត​ពិន្ទុ​ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ជ្រើស​រើស​អ្នក​ឈ្នះ​ពាន​មួយ​នេះ​។

Pedri នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​ Turin ប្រទេស​អ៊ីតាលី​ នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ​ ឆ្នាំ​២០២១ខាង​មុខ​ ដើម្បី​ចូល​រួម​កម្មវិធី​លើក​ពាន​មួយ​នេះ​៕

ប្រភព៖ FC Barcelona ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់