• 2021-11-22 02:48:15
  • ប្រដាល់

ទីបំផុត​រក​ឃើញ​បេក្ខភាព​ឡើង​ទៅ​ដណ្ដើម​ប្រាក់​១ម៉ឺន​ដុល្លារ​ខ្សែក្រវាត់​ PNN​ ហើយ​

  • 2021-11-22 02:48:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ធ្វើ​ការ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​អស់​ជា​ច្រើន​ខែ​រួច​មក​ឥលូវ​ខ្សែក្រវាត់​ទម្ងន់​ ៥៧​គីឡូក្រាម​របស់​ PNN​ រក​ឃើញ​បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​គឺ​ បឺត​ សង្ឃឹម​ ប៉ះ​ អេលីត​ ចំរើន។​

អេងឡៃ (ឆ្វេង) ចំរើន (ស្ដាំ)

ម្សិលមិញ​នេះ​សង្វៀន​ PNN ​បាន​បិទ​បញ្ចប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់​ខ្លួន​ហើយ​ដោយ​កីឡាករ​ អេលីត​ ចំរើន​ បាន​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ ធន់​ អេងឡៃ។​ ចំណែក​គូ​ខ្សែក្រវាត់​១គូ​ទៀត​ដែល​បាន​បញ្ចប់​មុន​គេ​នោះ​គឺ​ បឺត​ សង្ឃឹម​ យក​ឈ្នះ​ពិន្ទុ​ ប៊ុន​ សុធា។​

បេក្ខភាពផ្ដាច់ព្រ័ត្រ

ដូច្នេះ​ខ្សែក្រវាត់​១គ្រឿង​ អម​ដោយ​ប្រាក់​រង្វាន់​ ១ម៉ឺន​ដុល្លារ​នឹង​ក្លាយ​ជា​របស់​ បឺត​ សង្ឃឹម​ ឬ​ អេលីត​ ចំរើន​ នៅ​ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ប៉ុន្មាន​សប្ដាហ៍​ទៀត​របស់​សង្វៀន​ PNN។ មានតែ​រង់ចាំ​មើល​ការប្រកួតទាំង​អស់​គ្នា​នៅ​ថ្ងៃ​ទី២៦​ ខែ​ធ្នូ​ ២០២១ វប៉ុណ្ណោះ៕​

វីដេអូ អេលីត ចំរើន ប៉ះ ធន់ អេងឡៃ ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់