- 2021-11-17 03:50:32
- ប្រដាល់
សង្វៀន PNN បង្ហើបពីគម្រោងយកបរទេសមកវ៉ៃ និងការបើកឲ្យចូលទស្សនាវិញ
- 2021-11-17 03:50:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្វៀន PNN បង្ហើបពីគម្រោងយកបរទេសមកវ៉ៃ និងការបើកឲ្យចូលទស្សនាវិញ
ចន្លោះមិនឃើញ
តំណាងអ្នករៀបចំប្រដាល់នៅសង្វៀន PNN ថាស្ថានីយរបស់លោកសាទរចំពោះការអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាវិញ ប៉ុន្តែរឿងនាំយកកីឡាករបរទេសជាពិសេសមកប្រកួតពេលនេះមិនទាន់មានទេ។
លោក តាំង លីហួរ តំណាងសង្វៀនប្រដាល់ PNN បានឲ្យដឹងថា នៅសង្វៀនរបស់លោកមិនទាន់អនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាទេ អាចនឹងបើកឲ្យចូលនៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់។
តំណាងអ្នករៀបចំរូបនេះបន្ថែមទៀតថា ស្ថានីយ PNN ក៏ដូចជាអ្នកស្ថានីយរៀបចំប្រដាល់ផ្សេងៗដែរ គឺមានការអបអរសាទរចំពោះការអនុញ្ញាតដល់កីឡាករបរទេសឲ្យចូលមកប្រកួតវិញបាន។ ការដែលមានកីឡាករបរទេសមកប្រកួតវិញបាននេះនឹងធ្វើឲ្យការចាប់គូប្រកួតមានភាពងាយស្រួលជាងបច្ចុប្បន្ន។ ដូចឃើញស្រាប់ហើយកីឡាករមួយចំនួនរាប់អានគ្នា មិនវ៉ៃគ្នា ហាត់ជាមួយគ្នាជាដើម ខណៈកីឡាករកម្ពុជានៅមានកំណត់ថែមទៀតវាពិបាកក្នុងការចាប់គូតែម្ដង។ ចំណែកគម្រោងនៃការយកកីឡាករបរទេសមកប្រកួតនៅពេលនេះគឺ PNN គ្មានគម្រោងទេ ព្រោះក្នុងឆ្នាំ២០២១នេះបានរៀបចំកញ្ចប់ថវិការួចរាលហើយ ឬចាត់ចែងរួចហើយ ដូច្នេះនៅឆ្នាំ២០២២ ទើបយកបរទេសមកប្រកួត។
រំលឹកដែរថា ម្សិលមិញនេះសហព័ន្ធប្រដាល់គុនខ្មែរបានបង្ហាញជាផ្លូវការចំពោះការអនុញ្ញាតឲ្យអ្នកចូលទស្សនាផ្ទាល់បាន ៣០% នៃចំនួនកៅអីអង្គុយ និងការបើកឲ្យកីឡាករបរទេសអាចចូលមកប្រកួតនៅកម្ពុជាវិញឲ្យតែគ្រប់លក្ខណរបស់ក្រសួងសុខាភិបាល៕