• 2021-11-16 09:26:48
  • ប្រដាល់

ប្រដាល់​សកល៖​ ទោះ​ហាត់​ក្រុម​ជម្រើស​ជាតិ​ជា​មួយ​គ្នា​ ប៉ុន្តែ​វ៉ៃ​គ្មាន​យោគយល់​ទេ​

  • 2021-11-16 09:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​សកល​ ថា​បើ​ទោះ​ជា​កីឡាករ​ស្ថិត​ក្នុង​ក្រុម​ជម្រើស​ជាតិ​ហ្វឹកហាត់​ជា​មួយ​គ្នា​ ប៉ុន្តែ​ការ​ប្រកួត​គឺ​អស់ៗ​មិន​យោគយល់​គ្នា​ឡើយ។​

កីឡាករសន្លប់សប្ដាហ៍មុន

លោក​ ប៊ុយ​ សុភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​កីឡាករ​ជម្រើស​ជាតិ​ដែល​ប្រកួត​ប៉ះ​គ្នា​នេះ​មើល​ឃើញ​ថា​ ម្នាក់ៗ​ប្រឹងប្រែង​ខ្លាំង​ និង​មិន​យោគយល់​គ្នា​ឡើយ​ទោះ​ហាត់​ជា​មួយ​គ្នា​ រស់​នៅ​ជា​មួយ​យ៉ាងណា​ក្ដី។​ ការ​ប្រកួត​គឺ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ។​

អគ្គលេខាធិការ​ខាង​លើ​នេះ​ នឹង​ខំប្រឹង​ប្រែង​ចាប់​គូ​ប្រកួត​ឲ្យ​រឹតតែ​ល្អ​ រឹតតែ​ទាក់ទាញ​ដល់​ប្រិយមិត្ត​អ្នក​គាំទ្រ​បន្ថែម​ទៀត​ជា​ពិសេស​នៅ​សប្ដាហ៍​ចុង​ក្រោយ​ដែល​ជា​ការ​ប្រកួត​បញ្ចប់​ឆ្នាំ​២០២១​ នេះ។​

ការប្រកួតកន្លងទៅ

រំលឹក​ដែរ​ថា​ សហព័ន្ធ​ប្រដាល់​បច្ចុប្បន្ន​នេះ​មាន​ជា​ការ​ប្រកួត​ប្រចាំ​២សប្ដាហ៍ម្ដង​របស់​ខ្លួន​ហើយ​ ពោល​វ៉ៃ​រៀងរាល់​យប់​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ក្លឹប​នាយកដ្ឋាន​អង្គរក្ស​ដែល​មាន​ផ្សាយ​តាម​ហ្វេសបុក​ផេក។​ ថ្ងៃ​អាទិត្យ​ ទី២៨​ វិច្ឆិកា​ ជា​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ប្រាក់​លាន​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់