• 2021-11-15 04:08:43
  • ប្រដាល់

បឺត​ សង្ឃឹម៖​ ឈ្នះ​ម្សិលមិញ​ឥលូវ​បាន​ការ​ឧបត្ថម្ភ​ ៥០០​ដុល្លារ​ពី​ម្ចាស់​ក្លឹប​

  • 2021-11-15 04:08:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចិត្ត​ត្រជាក់​ បឺត​ សង្ឃឹម​ បន្ទាប់​ពី​ប្រកួត​ឈ្នះ​កីឡាករ​ ប៊ុន​ សុធា​ ម្សិលមិញ​នេះ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ PNN ​ឥលូវ​លោក​ឧកញ៉ា​ ប៉ែន​ កាក់​ ឧបត្ថម្ភ​ថវិកា​ ៥០០​ដុល្លារ។​

រូបភាពផេក សេន ប៊ុនថេន

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​លោក​ សេន​ ប៊ុនថេន​ បញ្ជាក់​ថា​ លោក​ឧកញ៉ា​ ប៉ែន​ កាក់​ ដែល​ជា​ម្ចាស់​ក្លឹប​ប្រដាល់​ប៉ែនកាក់​គុន​ខ្មែរ​នោះ​បាន​លើក​ទឹកចិត្ត​កីឡាករ​ បឺត​ សង្ឃឹម​ ចំនួន​ ៥០០​ដុល្លារ​បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​ម្សិលមិញ។​

គ្រូ​បង្វឹក​គុន​ខ្មែរ​ខាង​លើ​នេះ​ធ្លាប់​ប្រាប់​ដែរ​ថា​ លោក​ឧកញ៉ា​ ប៉ែន​ កាក់​ ដែល​ជា​ម្ចាស់​ក្លឹប​គឺ​លោក​ស្រឡាញ់​ និង​តែងតែ​យក​ចិត្ត​ទុកដាក់​ដល់​ក្រុម​កីឡាករ។​ ការ​ឧបត្ថម្ភ​តែងតែ​មាន​ជា​បន្តបន្ទាប់​មិន​ថា​ជា​ថវិកា​ គ្រឿង​ឧបភោគបរិភោគ និងរបស់ប្រើប្រាស់ផ្សេងៗនា​ពេល​កន្លង​ទៅ​នេះ។​

ឧកញ៉ា ប៉ែន កាក់ ជា​មួយ សង្ឃឹម

រំលឹក​ដែរ​ថា​ កីឡាករ​ បឺត​ សង្ឃឺម​ ម្សិលមិញ​នេះ​បាន​យក​ឈ្នះ​ពិន្ទុ​លើ​ ប៊ុន​ សុធា​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​របស់​ PNN ​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម។​ រូប​គេ​ត្រូវ​រង់ចាំ​ការ​ប្រកួត​រវាង​ អេលីត​ ចំរើន​ និង​ ធន់​ អេឡៃ​ អ្នក​ដែល​ឈ្នះ​ត្រូវ​ប៉ះ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់