- 2021-11-05 03:29:03
- ប្រដាល់
មឿន សុខហ៊ុច អាចឡើងសង្វៀនវិញហើយដោយប៉ះលោកមេទ័ព វ៉ៃតែ២ទឹក
- 2021-11-05 03:29:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មឿន សុខហ៊ុច អាចឡើងសង្វៀនវិញហើយដោយប៉ះលោកមេទ័ព វ៉ៃតែ២ទឹក
ចន្លោះមិនឃើញ
អ្នកប្រដាល់ចាស់វស្សា មឿន សុខហ៊ុច ឬហៅថា អេលីត សុខហ៊ុច ឥលូវនេះបានជាពីរបួស និងអាចឡើងសង្វៀនគុនខ្មែរបានវិញហើយដោយត្រូវប៉ះដៃគូចាស់ សូត្រ ប៊ុនធី ក្នុងកម្មវិធី ONE STRIKE របស់ PNN។
សុខហ៊ុច បានលើកឡើងថា រូបគេអាក់ខានប្រកួតគុនខ្មែរជាង១ឆ្នាំមកហើយ ចំពោះលើកនេះដែរក៏បានហ្វឹកហាត់ត្រៀមខ្លួនបានល្អផងដែរ។ រឿងកម្លាំងស៊ុហ្វ ឬក្បាច់ស្នៀតមិនទាន់អាចនិយាយបានថាល្អដូចមុន ឬធ្លាក់ជាងមុននោះទេចាំមើលឡើងប្រកួតសិន។
អ្នកប្រដាល់ចាស់វស្សាខាងលើបន្ថែមថា ចំពោះស្នៀតគ្រោះថ្នាក់ ឬចំណុចល្អរបស់កីឡាករ សូត្រ ប៊ុនធី គឺល្អចាប់ ល្អកែង និងរឹង។
រំលឹកដែរថា មឿន សុខហ៊ុច គឺអាក់ខានឡើងសង្វៀនគុនខ្មែរជាង១ឆ្នាំមកហើយដោយសារតែរបួសជើង និងបញ្ហាក្រពះពោះវៀន។ សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះ សុខហ៊ុច ត្រូវប៉ះ សូត្រ ប៊ុនធី លើសង្វៀន PNN លក្ខណៈ ONE STRIKE ២ទឹក ក្នុង១ទឹកមានរយៈពេល ៧នាទី៕