- 2021-11-02 13:54:44
- បាល់ទាត់
អតីតគ្រូ Arsenal រូបនេះជា បេក្ខជនឈានមុខដែល Newcastle ចង់បាន
- 2021-11-02 13:54:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតគ្រូ Arsenal រូបនេះជា បេក្ខជនឈានមុខដែល Newcastle ចង់បាន
ចន្លោះមិនឃើញ
លោក Unai Emery គ្រូបង្គោលក្លឹប Villarreal ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថា លោកជាបេក្ខជនឈានមុខគេដែលក្លឹប Newcastle ចង់បានមកធ្វើជាអ្នកចាត់ការថ្មី ក្រោយលោក Steve Bruce ត្រូវបានបណ្ដេញចេញ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC ។
បើតាមប្រភពដដែលនេះ Newcastle ចង់បានមកដឹកនាំមុនប្រកួតតទល់នឹង Brighton នៅថ្ងៃអាទិត្យខាងមុខតែម្ដង (ម៉ោងកម្ពុជា)។
នៅខណៈនេះលោក Emery នៅជាប់កុងត្រាជាមួយ Villarreal ដល់ឆ្នាំ២០២៣ឯណោះ។ មួយវិញទៀត កាលពីនៅសន្និសីទកាសែតថ្ងៃច័ន្ទម្សិលមិញ លោកក៏បានលើកឡើងថា លោកអត់ដឹងអីទាំងអស់ពីរឿង Newcastle ចង់បានអីហ្នឹង។
យ៉ាងណាក្ដីនៅក្នុងថ្ងៃនេះបើយោងតាម Sky Sports លោក Emery កំពុងចរចានិយាយពីរឿងតំណែងអ្នកចាត់ការក្លឹបថ្មីជាមួយ Newcastle ហើយ៕