• 2021-11-02 12:03:47
  • បាល់ទាត់

Messi អត់​មាន​ឈ្មោះ​ចូល​រួម​ប្រកួត​ UCL តទល់​នឹង​ Leipzig ទេ​

  • 2021-11-02 12:03:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Lionel Messi អត់​មាន​ឈ្មោះ​ទៅ​ចូលរួម​ប្រកួត​ជួយ​ក្លឹប​ Paris Sait Germain តទល់​នឹង​ក្លឹប​ RB Leipzig ក្របខ័ណ្ឌ​ UEFA Champions League នៅ​ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ម៉ោង​៣:០០ ទៀបភ្លឺ​ស្អែក​នេះ​ទេ​(ម៉ោង​កម្ពុជា)។​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ PSG នៅ​ថ្ងៃ​នេះ​។

បើ​តាម​ការ​បក​ស្រាយ​របស់​ក្លឹប​បារាំង​ខាង​លើ​ផ្ទាល់​ Messi អវត្តមាន​ពី​ប្រកួត​មួយ​នេះ​គឺ​ដោយ​សារ​តែ​ កំពូល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​រូប​នេះ​មាន​បញ្ហា​សាច់​ដុំ​ជើង​ខាង​ឆ្វេង​ និង​ឈឺ​ជង្គង់​ខាង​ស្ដាំ​ថែម​ទៀត​ផង​។

ខាង​ក្លឹប​មិន​បាន​បញ្ជាក់​ពី​រយៈពេល​ ដែល​កីឡាករ​នេះ​នឹង​ត្រលប់​នៅ​ថ្ងៃ​ណា​វិញ​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ​។

នៅ​ក្នុង​រដូវកាល​នេះ​ Messi បាន​ចូល​រួម​ជួយ​ PSG ៨ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៣​គ្រាប់​៕

ប្រភព៖ en.psg ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់