• 2021-10-26 02:39:22
  • ប្រដាល់

ស្អែក​ដល់​ពេល​ដោះស្រាយ​បញ្ជី​ចាស់​ ឡៅ​ ចិត្រា​ ឬ​ ផល​ សោភ័ណ្ឌ​ ជាអ្នក​ឈ្នះ

  • 2021-10-26 02:39:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្អែក​នេះ​គឺ​ដល់​ថ្ងៃ​ដែល​ត្រូវ​សងសឹក​គ្នា​ហើយ​រវាង​ ឡៅ​ ចិត្រា​ និង​កីឡាករ​ជើង​ចាស់​ ផល​ សោភ័ណ្ឌ​ ក្នុង​កម្មវិធី​គុន​ខ្មែរ​អល​ស្តារ​វគ្គ២​ ខណៈ​ការ​ប៉ះ​គ្នា​លើក​ទី១​ មាន​បែក​ មាន​អត់​ខ្សែក្រវាត់​ជា​ដើម។​

កីឡាករ ផល សោភ័ណ្ឌ

អំឡុង​ឆ្នាំ​២០១៨​ ដែល​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ ចិត្រា​ និង​ ផល​ សោភ័ណ្ឌ​ គឺ​កក្រើក​តែ​ម្ដង​ពោល​គ្មាន​ឡើយ​ការ​យោគយល់​ គ្មាន​ឡើយ​ការ​លាក់​អាវុធ​នោះ។​ នៅ​ពេល​នោះ​ផង​ដែរ​ខ្សែក្រវាត់​បាន​លើ​ សោភ័ណ្ឌ​ ប៉ុន្តែ​មាន​ស្នាម​បែក​ថ្ពាល់​ខាង​ខាង​ឆ្វេង​ក៏​មិន​តិច​ថ្នេរ​ដែរ។​

សោភ័ណ្ឌ ពេលឈ្នះ ចិត្រា

មុន​ឈាន​ដល់​ការ​ប្រកួត​ស្អែក​នេះ​ សោភ័ណ្ឌ​ លើក​ឡើង​ថា​ ការ​ប្រកួត​របស់​ខ្លួន​ច្បាស់​ជា​កក្រើក​ និង​អស់ៗ​ពី​សមត្ថភាព​ មួយ​វិញ​ទៀត​ជា​ការ​រុំ​អំបោះឆៅ​ជា​លើក​ទី១​ នៅ​កម្ពុជា​ផង។​ ចំពោះ​សមត្ថភាព​វិញ​គឺ​ ចិត្រា​ ល្អ​មួយ​ឈុត​ឆ្វេង។​ ចំណែក​ ចិត្រា​ វិញ​លើក​ដែរ​ថា​ ខ្លួន​មិន​ជា​បារម្ភ​អ្វី​ច្រើន​នោះ​ទេ​ ពោល​ប្រឹង​ហ្វឹកហាត់​ឲ្យ​ពេញ។​ រឿង​ដែល​ ផល​ សោភ័ណ្ឌ​ ល្អ​ដៃ​នោះ​ខ្លួន​ក៏​មិន​ឈរ​ឲ្យ​វ៉ៃ​ដែរ។​

សោភ័ណ្ឌ ពេលឈ្នះខ្សែក្រវាត់

រំលឹក​ដែរ​ថា​ ឡៅ​ ចិត្រា​ ធ្លាប់​ចាញ់​ពិន្ទុ​ ផល​ សោភ័ណ្ឌ​ ១ដង​នៅ​អំឡុង​ឆ្នាំ​២០១៨​ វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាបាវ។​ ចំពោះ​ជំនួប​សងសឹក​​រវាង​អ្នក​ទាំង​ពីរ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​ទី២៧​ ខែ​តុលា​ ឆ្នាំ​២០២១​ លើ​សង្វៀន​ ទទក​ និង​ហ្វេសបុក​ Sorn Elite​ Kun khmer all star​ វេលា​ម៉ោង​ ៧.៣០​នាទី​យប់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី