• 2021-10-21 08:21:11
  • ប្រដាល់

មក​ដឹង​ពី​ស្ថានភាព Petrosyan ក្រោយ​បាក់​ថ្គាម​ដោយ​សារ Superbon

  • 2021-10-21 08:21:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរសប្រដាល់ឃីកបុកសីង Giorgio “The Doctor” Petrosyan ដែលធ្លាប់ប្រកួតស្មើជាមួយ Buakaw នោះបានធូរសះស្បើយវិញបណ្តើរៗហើយ បន្ទាប់ពីត្រូវបានជើងខ្លាំងថៃ Superbon ទាត់ឲ្យសន្លប់កាលថ្ងៃសុក្រសប្ដាហ៍មុន។

Superbon ទាត់ឲ្យ Petrosyan សន្លប់រហូតបាក់ថ្គាម ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Featherweight នៅព្រឹត្តិការណ៍ ONE: FIRST STRIKE នៅប្រទេសសិង្ហបុរីកាលពីថ្ងៃសុក្រ ទី១៥ ខែតុលា ហើយភ្លាមៗនោះ តារាកូនកាត់អ៊ីតាលី-អាមេនី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីពិនិត្យ និងព្យាបាល។

បន្ទាប់មកនៅថ្ងៃសៅរ៍ កីឡាករដដែលរូបនេះត្រូវបានធ្វើការវះកាត់ថ្គាមដែលបានបាក់ ហើយការវះកាត់នោះត្រូវបានដំណើរការបានយ៉ាងជោគជ័យ។

Petrosyan បានសរសើរនៅលើគណនី Instagram កាលពីថ្ងៃអាទិត្យថា ៖«ល្ងាចម្សិលមិញ ថ្គាមរបស់ខ្ញុំត្រូវបានវះកាត់ជួសជុលហើយដោយមានបាក់ពីរកន្លែង។ ការវះកាត់បានជោគជ័យ។ ខ្ញុំមានអារម្មណ៍ល្អប្រសើរឡើងវិញហើយ។ អរគុណដល់អ្នកគាំទ្រទាំងអស់។ ខ្ញុំនឹងបន្តផ្ដល់ព័ត៌មានដល់អ្នកទាំងអស់គ្នាបន្តបន្ទាប់ទៀត»។

Petrosyan ត្រូវបានគេចាត់ទុកជាជើងខ្លាំងឃីកបុកសីងក្នុងប្រវត្តិសាស្ត្រ។ មុនពេលប្រកួតជាមួយ Superbon កាលពីថ្ងៃសុក្រ កូនសិស្សមកពីក្លិប Team Petrosyan ធ្លាប់មានប្រវត្តិឡើងសង្វៀនឈ្នះ១០៤ដង ចាញ់២ដង និងស្មើ២។ រូបគេបានឈ្នះជើងឯក ONE Featherweight Kickboxing World Grand Prix កាលពីឆ្នាំ២០១៩ដែលទទួលបានប្រាក់រង្វាន់១លានដុល្លារ និងមិនដែលចាញ់សោះក្នុងរយៈពេល៨ឆ្នាំចុងក្រោយ។

ក្រោយលឺដំណឹងល្អនេះ ថ្នាក់ដឹកនាំ និងក្រុមការងារ ONE Championship បានផ្ញើសារជូនពរ Petrosyan ឲ្យជាសះស្បើយឆាប់រហ័ស និងអាចវិលត្រលប់មកកាន់សង្វៀនប្រកួតជាថ្មី៕

ដោយ៖ ស៊ីធី

មតិយោបល់