- 2021-10-21 05:50:27
- ប្រដាល់
កូនស្រី សេន ប៊ុនថេន មានដុងប្រដាល់តាំងពីតូច ចេះចូលស៊ីបលេងជង្គង់ទៀត
- 2021-10-21 05:50:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនស្រី សេន ប៊ុនថេន មានដុងប្រដាល់តាំងពីតូច ចេះចូលស៊ីបលេងជង្គង់ទៀត
ចន្លោះមិនឃើញ
ថា ថេនសុខកញ្ចនា កូនស្រី សេន ប៊ុនថេន មានដុងប្រដាល់តាំងពីតូចតែម្ដង ម៉ោងកីឡាករហាត់គឺចូលរួមជាមួយគេមិនដែលខានអនាគតអាចស្នងឪពុកបានហើយ។
អ្នកនាង ឃឹម ខាន់សោភ័ណ្ឌ បានឲ្យដឹងថា កូនស្រីរបស់អ្នកនាងមានចិត្តស្រឡាញ់ប្រដាល់គុនខ្មែរណាស់ ការចូលចិត្តនេះតាំងតែពីអាយុ១ជាងមកម្ល៉េះ។ រូបគេគឺចេះទាត់ ចេះជង្គង់ និងចេះកាន់ស៊ីបឲ្យក្មេងៗគ្នាឯងទៀតផង។ ក្រៅពីនេះ ថា ថេនសុខកញ្ចនា ចេះគុនគ្រូផងដែរ។
ភរិយារបស់ សេន ប៊ុនថេន ខាងលើបន្ថែមទៀតថា សព្វថ្ងៃនេះដល់ម៉ោងក្រុមកីឡាករហ្វឹកហាត់គឺកូនស្រីរបស់ខ្លួនស្លៀកខោប្រដាល់ចូលហាត់ជាមួយគេដែរហើយ។ មិនត្រឹមតែប៉ុណ្ណឹងនៅពេលកីឡាករក្នុងក្លឹបត្រូវប្រកួតរូបគេតែងតែនៅចាំមើលតាមទូរទស្សន៍ជានិច្ច។
រំលឹកដែរថា សេន ប៊ុនថេន និងភរិយាមានកូន២នាក់គឺស្រីម្នាក់ និងប្រុសម្នាក់។ កូនស្រីច្បងដែលមានដុងប្រដាល់នេះឈ្មោះ ថា ថេនសុខកញ្ចនា អាយុ ៤ឆ្នាំ៨ខែ៕