- 2021-10-18 09:41:43
- ប្រដាល់
អេលីត សាន់ ក៏យល់ឃើញថាខ្លួនឯងចាញ់ ប៊ុន សុធា ដែរព្រោះ...
- 2021-10-18 09:41:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេលីត សាន់ ក៏យល់ឃើញថាខ្លួនឯងចាញ់ ប៊ុន សុធា ដែរព្រោះ...
ចន្លោះមិនឃើញ
អេលីត សាន់ និយាយក្នុងការ Live Facebook ថាបើតាមខ្លួនឯងយល់ឃើញនោះក៏ចាញ់កីឡាករ ប៊ុន សុធា នៅ CNC ព្រោះគេចេញច្រើនទោះស្រាលក្ដី និងមានតែមដើរចូលទៀត។
លើកឡើងក្នុងការ Live Facebook របស់ខ្លួនម្សិលមិញនេះ អេលីត សាន់ ថាខ្លួនឯងក៏យល់ថាចាញ់ដែរនាជំនួបដណ្ដើមប្រាក់លានជាមួយ ប៊ុន សុធា កាលពីថ្ងៃសៅរ៍២ថ្ងៃមុននេះ។ បើទោះជាខ្លួនបានវ៉ៃលើ ប៊ុន សុធា ម្ដងៗរៀងវង្វេងមែន ប៉ុន្តែប៉ុន្តែដៃគូគេចេញបានច្រើន ចេញរហូត។ មួយវិញទៀតមានតែម (អាវ៉ងតា) ដើរចូល និងពេលចាប់ក៏រៀងចាញ់គេទៀត។ នៅខ្មែរគេយកអ្នកចេញច្រើនមិនសូវផ្ដោតលើអ្នកចេញមួយធ្ងន់ៗនោះទេ។
រំលឹកដែរថា កីឡាករ អេលីត សាន់ ចាញ់ពិន្ទុអ្នកលេងគុនខ្មែរ ប៊ុន សុធា កាលពីថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១ លើសង្វៀន CNC។ សុធា ទទួលបានប្រាក់១លានរៀលបន្ថែមពីខារ៉ាបាវ បូកពីលើតម្លៃខ្លួនប្រកួត៕