• 2021-10-18 03:23:16
  • ប្រដាល់

កាន់​ ម៉េងហុង៖​ លើក​ទី១​ហើយ​ដែល​ខ្ញុំ​ដួល​បែប​នេះ...

  • 2021-10-18 03:23:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​វ័យ​ក្មេង​ និង​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ កាន់ ​ម៉េងហុង​ បង្ហោះ​សារ​ក្រោយ​ខ្លួន​ឯង​សន្លប់​ថា​ «លើក​ទី១​ហើយ​ដែល​ខ្ញុំ​ដួល​បែប​នេះ»​ កាល​ពី​ម្សិលមិញ​បន្ទាប់​ពី​ចាញ់​ ពេជ្រ ប៊ុនសិទ្ធ។​

រូបភាពរបស់ កាន់ ម៉េងហុង

ម្សិលមិញ​នេះ​ កាន់​ ម៉េងហុង​ បាន​ចាញ់​សន្លប់​ក្រោយ​ថ្វីដៃ​ ពេជ្រ ប៊ុនសិទ្ធ​ ក្នុងកម្មវិធី​ Mas Fight​ ដែល​មាន​រយៈពេល​ ៩នាទី។​ បន្ទាប់​ពី​ការ​ចាញ់​សន្លប់​បែប​នេះ​កីឡាករ​ដើម​កំណើត​មក​ពី​ខេត្ត​កណ្ដាល​ខាង​លើ​បង្ហោះ​លើ​ហ្វេសបុក​របស់​ខ្លួន​ថា​ នេះ​ជា​លើក​ទី១​ហើយ​ដែល​ខ្លួន​ដួល​បែប​នេះ។​ ក្នុង​ន័យ​នេះ​ផង​ដែរ​ ម៉េងហុង​ បញ្ជាក់​ពី​ការ​ចាញ់​រហូត​ដល់​សន្លប់​ ព្រោះ​ប្រកួត​កន្លង​ទៅ​មិន​ធ្លាប់​ចាញ់​ធ្ងន់​បែប​នេះ​ទេ។​

ការបង្ហោះរបស់ ម៉េងហុង

រំលឹក​ដែរ​ថា​ ពេជ្រ ​ប៊ុនសិទ្ធ​ ម្សិលមិញ​នេះ​បាន​ផ្ដួល​កីឡាករ​ កាន់​ ម៉េងហុង​ យក​ប្រាក់​រង្វាន់​នៅ​ Mas Fight​ ១ ៦០០​ ០០០រៀល លើ​សង្វៀន​ TOWN៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់