• 2021-10-04 07:31:56
  • ប្រដាល់

Superbon មាន​ទំនុកចិត្តអាច​ស៊ី Petrosyan បាន ព្រោះ​​ថា​ខ្លួន​អត់​មាន​ចំណុច​ខ្សោយ

  • 2021-10-04 07:31:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​បាន​ដឹង​ហើយថា Superbon ​បាន​​ឈ្នះ​ជើង​ឯក​កម្រិត​កំពូល​ជា​នៅ​ក្នុង​អាជីព​ក្បាច់​គុនរបស់​ខ្លួនប៉ុន្តែ​រូប​គេ​អាច​បង្កើត​​កំណត់​ត្រា​ក្នុង​ការ​ផ្ដួល​វីរបុរស​ឃីកបុកសីង និង​ ​​អាច​​​ឈ្នះ​​ប្រាក់​រង្វាន់​​​ច្រើន​បំផុត​មួយ​នៅ​ថ្ងៃ​សុក្រ​ទី ១៥ ខែ តុលា​​នេះ។

​កីឡាករ​ថៃ នឹង​ឡើង​ទៅ​ជួប​​វីបុរស​​​កូន​កាត់​​អ៊ីតាលី​-អាមេនី Giorgio “The Doctor” Petrosyan ​ក្នុង​ការ​បើក​សម្ពោធ​ដំណ្ដើម​ខ្សែ​ក្រវាត់​ឃីកបុកសីង ONE Featherweight ​នៅ​ព្រឹត្តិការណ៍ ONE: FIRST STRIKE ដែល​នឹង​ត្រូវ​ផ្សាយ​ផ្ទាល់​ពី​កីឡដ្ឋាន​ Singapore Indoor Stadium។

Superbon ​​បាន​ថ្លែង​អំពី​ការ​​ត្រៀម​ខ្លួន​​មុន​​ឡើង​ជួប​វីរបុរស​ឃីកបុកសីង​បែប​នេះ ៖«​ដោយ​សារ​តែ​កូវីដ-១៩ វាយ​លុក​ខ្លាំង​នៅ​បាង​កក ​ខ្ញុំ​បាន​ផ្លាស់​ទៅ​ហ្វឹកហាត់​នៅ​ក្លិប Khun Suek Muay Thai Gym នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។ ​ក្លិប​នេះ​ធំ ហើយ​អាច​​​សម​ប្រកួត​ជា​មួយ​​ជើង​ខ្លាំង​ៗ​នៅ​ទី​​នោះ​បាន។ ​គ្រូ​របស់​ខ្ញុំ គឺ លោក​គ្រូ​ Gae ដដែល។ ​តែ​ខ្ញុំ​មាន​​អតីត​ជើង​ឯក​​មួយ​ថៃ Sarawut Lukbanyai និង Petcheak Sor Suwanbhakti ​មក​ជួយ​ខ្ញុំ​ទៀត​ផង​ក្នុង​ការបម្លាស់​ទី និង​ស្នៀត​ផ្សេង​ៗ។ ដូច្នេះ​ការ​ហ្វឹកហាត់​របស់​ខ្ញុំ​ល្អ​ណាស់​និង​គ្មាន​បញ្ហា​ទេ​ចំពោះ​ការ​ហ្វឹកហាត់​ពីរ​វេន​នៅ​ទី​នោះ​»។

កីឡាករ​លំដាប់​លេខ​​២​បាន​​បន្ត​ថា ​រូប​គេមាន​​ស្នៀត​ពសេសៗ ​ដើម្បី​យក​ឈ្នះ “The Doctor” បាន ព្រោះ​គេ​បាន​ទស្សនា​ការ​ប្រកួត​មុនៗ​របស់​គេ​ និង​បាន​សិក្សា​អំពី​គូ​ប្រកួត​ច្បាស់​ណាស់។

Superbon សង្កត់​ធ្ងន់​ថា ៖«​ខ្ញុំ​អត់​មាន​ចំណុច​ខ្សោយ​នោះ​ទេ។ ​ចំណុច​ខ្លាំង​របស់​ខ្ញុំ គឺ ប្រកួត​បាន​ល្អ​គ្រប់​ទឹក។ ​ដោយ​មាន​​ប្រវត្តិ​ប្រកួត​មួយ​ថៃ ​ខ្ញុំ​អាច​សម្រប​ខ្លួន​ចំពោះ​ក្បាច់​ទាត់​យ៉ាង​ល្អ។ ​ខ្ញុំ​មាន​បទ​ពិសោធន៍​ច្រើន​ជាង​គាត់ [Petrosyan]»។

«​​ខ្ញុំ​នឹង​ដាក់​ការ​គាប​សង្កត់​ឲ្យ​ខ្លាំង និង ​រក្សាយ​ការ​ប្រកួត​ឲ្យ​ល្អ​កុំ​ឲ្យ​ភ្លាត់។ យើង​សិន​​មាន​ឱកាស​បញ្ចប់​រូប​គេ ខ្ញុំ​នឹង​មិន​អល់​ឯក​ទេ។ ​ខ្ញុំ​នឹង​ធ្វើ​ភ្លាម។ វា​ជា​ការ​តេស្ត​សមត្ថភាព​របស់​យើង​ទាំង​ពីរ​ផង។ ហើយ​ចំណុច​ខ្សោយ​របស់​​គាត់ គឺ ​អត់​សូវ​ចេញ​ជង្គង់»។

គួរ​ដឹង​ថា Petrosyan ​បច្ចុប្បន្ន​ស្ថិត​នៅ​លំដាប់​ថ្នាក់​លេខ​១​ក្នុង​ទម្ងន់​ featherweight នៃ​ប្រទេស​កីឡា​ឃីកបុកសីង និង​ឡើង​ដល់​ចំណុច​ល្អ​បំផុត​ក្នុង​អាជីព​ជា​មួយ​នឹង​កំណត់​ត្រា​ឈ្នះ ១០៤ ដង ចាញ់ ២ ដង និង​ស្មើ ២ ដង (លទ្ធផល​មោឃៈ ២ លើក)។ ​គេ​ឈ្នះ​ជើង​ឯក​​ពិភព​លោក​ជា​ច្រើន និង​​ជា​​ជើង​ឯក ONE Featherweight Kickboxing World Grand Prix ​កាល​ឆ្នាំ ២០១៩។

រីឯ​ Superbon ​ដែល​ស្ថិត​នៅ​លំដាប់​ទី២​ក្នុង​ប្រភេទ​ទម្ងន់​នេះ ​​​​របស់​ថៃ​​មាន​កំណត់​ត្រា​ល្អ​ណាស់​ដែរ ពោល​ឈ្នះ ១១១ ដង និង​ចាញ់ ៣៤ ដង​ប៉ុណ្ណោះ។ ​គេ​កំពុង​កាន់​កំណត់​ត្រា​ឈ្នះ​ ១០​លើក​ជាប់​គ្នា៕

ដោយ៖ ស៊ីធី

មតិយោបល់