- 2021-09-29 04:56:44
- ប្រដាល់
ខ្សែជីវិតជូរចត់មួយចំនួន អ្នកមិនដឹងពីស្ដេចប្រដាល់ Manny Pacquiao ពីដើមដល់ចូលនិវត្តន៍
- 2021-09-29 04:56:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែជីវិតជូរចត់មួយចំនួន អ្នកមិនដឹងពីស្ដេចប្រដាល់ Manny Pacquiao ពីដើមដល់ចូលនិវត្តន៍
ចន្លោះមិនឃើញ
Manny Pacquiao គឺជាកំពូលអ្នកប្រដាល់ម្នាក់របស់ប្រទេសហ្វីលីពីន និងបានប្រកាសចូលនិវត្តន៍នៅថ្ងៃនេះ។ កីឡាករវ័យ៤២ឆ្នាំរូបនេះ មុននឹងឈានមកដល់សព្វថ្ងៃ ធ្លាប់ឆ្លងកាត់រឿងជាច្រើនរាប់មិនអស់ ដែលប្រិយមិត្តប្រហែលជាមិនទាន់បានដឹងនោះទេ។ ថ្ងៃនេះ Sabay សូមលើកយកសាច់រឿងជីវិតពិតរបស់ PacMan លាតត្រដាងឱ្យមិត្តអ្នកអានដឹងទាំងអស់គ្នា៖
១. Pacquiao ក្លាយជាស្ដេចប្រដាល់សព្វថ្ងៃ ដោយសារការស្លាប់របស់មិត្តម្នាក់
Pacman មិនមានបំណងក្លាយជាអ្នកប្រដាល់អាជីពឡើយកាលពីដំបូង រហូតដល់មិត្តភ័ក្ដិដ៏ជិតស្និទ្ធរបស់គេ ឈ្មោះ Eugene Barutag បានស្លាប់ទើបធ្វើឱ្យគេចង់ក្លាយជាកីឡាករប្រដាល់អាជីព ដើម្បីសម្រេចបំណងរបស់មិត្តគេ ហើយក៏បានជំរុញអោយរូបគេតស៊ូរហូតដល់បច្ចុប្បន្ន។ កត្តាមួយទៀត ក៏ជាចំណែកដ៏ជោគជ័យរបស់ Pacman ដែរ ដោយសារតែគ្រួសារក្រីក្រពេក ជួនពេលឪពុកម្ដាយលែងលះគ្នាផង បានបង្ខំឲ្យរូបគេចូលទៅវាយប្រដាល់ស្ម័គ្រចិត្តដើម្បីទទួល ប្រាក់កម្រៃឧបត្ថម្ភគ្រួសារដែលមានបងប្អូនរហូតដល់៦នាក់ឯណោះ។
២. Pacman រៀនបានត្រឹមមធ្យមសិក្សាបឋមភូមិ
Pacquiao បញ្ចប់ថ្នាក់មធ្យមសិក្សាបឋមភូមិនៅអនុវិទ្យាល័យ Saavedra Saway Elementary School ប៉ុន្តែមិនបានបន្តថ្នាក់វិទ្យាល័យឡើយដោយហេតុថាគ្រួសារក្រីក្រខ្លាំងពេក។ ដើម្បីជួយសម្រាលបន្ទុកម្ដាយជាស្ត្រីមេម៉ាយដែលមិនអាចរកចំណូលមក ផ្គត់ផ្គង់កូនទាំង៦នាក់បានគ្រប់គ្រាន់នោះ កុមារា Pacquiao ក៏បានសម្រេចចិត្តចាកចេញពីផ្ទះ ខណៈខ្លួនមានវ័យត្រឹមតែ១៤ឆ្នាំប៉ុណ្ណោះ។
៣ ធ្លាប់ជាអ្នកប្រដាល់ដេកតាមចិញ្ចើមផ្លូវ
ពេលមានអាយុ១៤ឆ្នាំ (ពេលចេញពីផ្ទះ) Pacquiao បានធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានីម៉ានីល ហើយមានពេលមួយនោះ កុមារារូបនេះបានដេកតាមចិញ្ចើមថ្នល់ទៀតផង។ ពេលនោះ កុមារា Pacquiao បានចូលហាត់ប្រដាល់ និងចូលរួមជាមួយក្រុមកីឡាករប្រដាល់ស្ម័គ្រចិត្តហ្វីលីពីន ក្រោមការជួយឧបត្ថម្ភពីរដ្ឋាភិបាល។ តាមរបាយការណ៍បានបង្ហាញថាក្នុងអាជីពស្ម័គ្រចិត្តនាពេលនោះ Pacquiao ឡើងវាយ៦៤ដង ឈ្នះ៦០ដង និងចាញ់៤ដង។
៤. Pacman ធ្លាប់ឈ្នះខ្សែក្រវ៉ាត់៨ស្ថាប័នផ្សេងគ្នា
កំពូលអ្នកប្រដាល់ហ្វីលីពីនខាងលើនេះ ជាម្ចាស់ខ្សែក្រវ៉ាត់៨ស្ថាប័នផ្សេងគ្នាគឺ Light Middleweight,Welterweight, Light Welterweight, Lightweight, Super Featherweight, Featherweight, Super Bantamweight, និង Flyweight។
៥. Pacman ធ្លាប់ធ្វើជាទាហាន
Manny Pacquiao បានចូលបម្រើទ័ពនៅឆ្នាំ២០០៦ ដែលកាលនោះបានត្រឹមជាពលបាលម្នាក់។ ក្នុងអាជីពជានាយទាហាននេះ បុរសកម្ពស់១,៦៩ម៉ែត្រខាងលើធ្វើបានរយៈពេល៣ឆ្នាំផងដែរ ។ នាពេលបច្ចុប្បន្ននេះ ឈ្មោះរបស់គេក៏មាននៅក្នុងបញ្ជីឈ្មោះយោធាហ្វីលីពីនដែរ។
៦. ឈានជើងចូលវិស័យនយោបាយ
Pacquiao ឈានជើងចូលនយោបាយតាំងពីឆ្នាំ២០០៧ ជាមួយគណបក្សសេរីនិយម ហើយបានជាប់ជាតំណាងរាស្ត្រក្នុងស្រុក Cotabato ភាគខាងត្បូងប្រទេសហ្វីលីពីន។ នៅឆ្នាំ២០១០ លោកក៏បានជាប់ឈ្មោះជាសមាជិកសភាផងដែរនៅក្នុងតំបន់ Sarangani ពោលគឺកាលនោះ គណបក្សរបស់លោកបានយកឈ្នះក្រុមត្រកូល Chiongbian ដែលកាន់អំណាចនៅទីនោះអស់ពេលជាង៣០ឆ្នាំ ដោយទទួលបានសំឡេង ១២០ ០៥២ ទល់និង ៦០ ៨៩៩។
៧. ជាអ្នកប្រដាល់ចូលចិត្តចម្រៀង
Manny Pacquiao ត្បិតតែកំពូលអ្នកប្រដាល់មែន ប៉ុន្តែក៏ចូលចិត្តតន្ត្រីណាស់ដែរ។ បុរសវាយមិនប្រណីរូបនេះ ធ្លាប់ចេញ Album ដំបូងមានឈ្មោះថា Laban Nating Lahat Ito នៅឆ្នាំ២០០៦។ ក្នុង Album នេះដែរ មានបទចម្រៀងដូចជា Para Sa’Yo Ang Laban Na ‘To , Pagsubok Lamang Yan និង Champion Sa Kantahan ។
៨. ចង់ធ្វើជាអ្នកលេងបាល់បោះអាជីព
Pacman តែងតែប្រើពេលទំនេររបស់គេទៅលេងបាល់បោះជានិច្ច។ រូបគេជាសមាជិកក្នុងក្រុមបាល់បោះមួយឈ្មោះថា Boston Celtics ។ ហើយកាលពីឆ្នាំ២០១៤ កន្លងទៅ លោកបានចូលជាសមាជិកក្នុងសមាគមក្រុមបាល់បោះហ្វីលីពីនទៀតផង៕