• 2021-09-28 08:43:18
  • ប្រដាល់

គណៈកម្មការ​ទីលាន៖​ ស៊ីហ្គេម​ ២០២៣​ កម្ពុជា​យក​៦តំបន់​ធំៗ​សម្រាប់​ប្រកួត​

  • 2021-09-28 08:43:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊ីហ្គេម​ លើក​ទី៣២​ ពេល​កម្ពុជា​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​នឹង​យក​ ៦តំបន់​ធំៗ​ ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​លើ​ប្រភេទ​កីឡា​ផ្សេងៗ​គ្នា​ ទី១​ ភ្នំពេញ​ ទី២ សៀមរាប​ ទី៣ ខេត្ត​ព្រះសីហនុ​ ទី៤ កំពត​ ទី៥ កែប​ និង​ទី៦ កំពង់ស្ពឺ។​

កន្លែងប្រកួតក្នុងសាល

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​ព្រឹកមិញ​នេះ​លើ​របៀបវារៈ​វឌ្ឍនភាព​គណៈកម្មការ​ទីលាន​ប្រកួត។​ ក្នុង​នោះ​គឺ​គណៈកម្មការ​ទីលាន​នេះ​បាន​បង្ហាញ​លំអិត​អំពី​ទីតាំង​ប្រកួត​ធំៗ​ទាំង​៦ រួមាន​ ភ្នំពេញ​ សៀមរាប​ ខេត្ត​ព្រះសីហនុ​ កំពត​ កែប​ និង​កំពង់ស្ពឺ។​

តំណាង​ CAMSOC​ ខាង​លើ​បន្ថែម​ថា​ ទីតាំង​ដែល​មិន​ទាន់​គ្រប់​ស្តង់ដារ​ប្រកួត​ត្រូវ​បាន​គណៈកម្មការ​បង្ហាញ​ពី​ដំណាក់កាល​នៃ​ការ​កសាង​ ជួសជុល​កែលំអ​ និង​បាន​វាយ​តម្លៃ​លើ​ទំហំ​ការ​ចំណាយ​ ផល​ប៉ះពាល់​ជា​ដើម។​

ការប្រកួតកង់នៅព្រះសីហនុ (រូបភាព CAMSOC)

រំលឹក​ដែរ​ថា​ នៅ​ឆ្នាំ​២០២៣​ ខាង​មុខ​នេះ​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ លើក​ទី៣២។​ ដែល​នេះ​ជា​លើក​ទី១​ និង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កម្មវិធី​កីឡា​អាស៊ីអាគ្នេយ៍។​ កម្ពុជា​ក៏​បាន​ត្រៀម​ខ្លួន​ជា​ច្រើន​ឆ្នាំ​ផង​ដែរ​ដូច​ជា​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន និង​កន្លែង​ប្រកួត​ជា​ច្រើន។ រៀងរាល់ថ្ងៃ​អង្គារ៍​ CAMSOC​ តែងតែ​បើក​​កិច្ចប្រជុំ អចិន្ត្រៃយ៍​នៅ​ NOCC៕​

កីឡាទូកក្ដោង

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់