- 2021-09-27 04:24:09
- ប្រដាល់
ឃីម ឌីម៉ា វះកាត់ជង្គង់ជាថ្មីដែលជាជំងឺចាស់ពីមុន និងមិនទាន់បានចេញពីពេទ្យទេ
- 2021-09-27 04:24:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃីម ឌីម៉ា វះកាត់ជង្គង់ជាថ្មីដែលជាជំងឺចាស់ពីមុន និងមិនទាន់បានចេញពីពេទ្យទេ
ចន្លោះមិនឃើញ
ម្ចាស់មេដាយមាស ស៊ីហ្គេម ២០១៧ របស់កម្ពុជា ឃីម ឌីម៉ា ធ្វើការវះកាត់ជង្គង់ដែលជាជំងឺចាស់នោះជាថ្មីម្ដងទៀតហើយម្សិលមិញនេះ ឥលូវកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ លឹម តាំង។
ឃីម ឌីម៉ា បានឲ្យដឹងថា រូបគេម្សិលមិញនេះបានធ្វើការវះកាត់ជង្គង់ជាថ្មីទៀត ដែលជាជំងឺចាស់ឈឺតាំងពីប្រកួតជាមួយកីឡាករថៃ និងបានព្យាបាលនៅឯប្រទេសថៃរួចម្ដងហើយ។ ការវះកាត់ធ្វើរួចរាល់ហើយម្សិលមិញនេះ ឥលូវរង់ចាំគ្រូពេទ្យប្រាប់ថាត្រូវសម្រាករយៈពេលប៉ុន្មានថ្ងៃទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ។
ម្ចាស់មេដាយមាសស៊ីហ្គេម ខាងលើនេះបន្ថែមទៀតថា ខ្លួនពិតជាអរគុណខ្លាំងណាស់ដល់អ្នកគាំទ្រដែលស្រឡាញ់បារម្ភ និងបានជូនពរម្សិលមិញនេះអំពីការវះកាត់ជង្គង់ខ្លួន។
រំលឹកដែរថា កីឡាករ ឃីម ឌីម៉ា មានរបួសជង្គង់រហូតដល់វះកាត់ជាមួយកីឡាករ កែវ កាងវ៉ាន អំឡុងឆ្នាំ២០១៩ ឯសង្វៀនអាស៊ីអាគ្នេយ៍។ រូបគេបានវះកាត់ជង្គង់នេះម្ដងរួចហើយនៅឯប្រទេសថៃ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់បានជាសះស្បើយ និងត្រូវវះកាត់ព្យាបាលជាថ្មីទៀតម្សិលមិញនេះនៅមន្ទីរពេទ្យ លឹម តាំង៕