- 2021-09-27 01:50:08
- បាល់ទាត់
ឈ្នះ៣ប្រកួតជាប់គ្នា ដឹងទេ Arsenal ពេលនេះនៅលេខប៉ុន្មានក្នុងតារាងពិន្ទុ?
- 2021-09-27 01:50:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈ្នះ៣ប្រកួតជាប់គ្នា ដឹងទេ Arsenal ពេលនេះនៅលេខប៉ុន្មានក្នុងតារាងពិន្ទុ?
ចន្លោះមិនឃើញ
Arsenal រកឃើញជ័យជម្នះទី៣ក្នុងលីគនៃរដូវកាលនេះ ក្រោយយកឈ្នះ Spurs ៣-១ កាលពីយប់មិញ ដែលជាជំនួបគេឲ្យឈ្មោះថា North London Derby។
៣គ្រាប់របស់ Arsenal ធ្វើបានដោយកីឡាករ Smith-Rowe, Aubameyang និង Sak ខណៈគ្រាប់បាល់របស់ Spurs រកបានពីសំណាក់ខ្សែប្រយុទ្ធ Son Heung-min។ នេះគឺជាឈ្នះ៣ប្រកួតជាប់គ្នាក្នុងលីគរបស់កាំភ្លើងធំ ដោយកន្លងទៅពួកគេឈ្នះ Norwich City និង Burnley ១-០ ដូចគ្នា។
Arsenal បានចាប់ផ្ដើម៣ប្រកួតដំបូងដើមរដូវកាលមិនល្អឡើយ ពោលចាញ់ទាំងអស់និងធ្លាក់ដល់តំបន់គេកាត់ចោលឯណោះ។ ប៉ុន្តែក្រោយឈ្នះ៣ប្រកួតចុងក្រោយ ពួកគេពេលនេះបានឡើងមកកាន់លេខ១០នៃតារាងពិន្ទុ Premier League វិញហើយ។
លោក Mikel Arteta ពិតជារីករាយសម្រាប់ជ័យជម្នះលើក្រុមខ្លាំង Spurs។ បុរសសញ្ជាតិអេស្ប៉ាញក៏បានអរគុណអ្នកគាំទ្រដែលជាកម្លាំងជួយឲ្យក្រុមមានកម្លាំងចិត្តឡើងវិញ និងជំរុញក្នុងឈ្នះ៕