• 2021-09-21 07:34:20
  • ប្រដាល់

មក​ស្គាល់​កីឡាករ​ហ្វីលីពីន​ម្នាក់​​​ដែល​​​នឹង​ស្នង​ភាព​ល្បីល្បាញ​របស់ Pacquiao

  • 2021-09-21 07:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន Manny Pacquiao ​បាន​ប្រកាស​ឈប់​ឡើង​សង្វៀន​ហើយ និង​គ្រោង​ឈរ​ឈ្មោះ​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​របស់​ហ្វីលីពីន​នៅ​ឆ្នាំ​២០២២​ខាង​មុខ។

Pacquiao វ័យ​៤២​ឆ្នាំ​ប្រកួត​ចុងក្រោយ​ជាមួយ​កីឡាករ​គុយបា​ Yodenis Ugas កាល​ពី​ថ្ងៃ​ទី ២១ ខែ សីហា ឆ្នាំ​ ២០២១ ដោយ​កាល​នោះ​ចាញ់​ពិន្ទុ។ នេះ​ក៏​ជា​ការ​ប្រកួត​ចុងក្រោយ​របស់ Pacquiao ផង​ដែរ ដោយ​សារ​តែ​គេ​ត្រៀម​ខ្លួន​ប្រលូក​ក្នុង​វិស័យ​នយោបាយ​ឲ្យ​កាន់​តែ​ខ្លាំងក្លា​ជាង​មុខ។

មាន​មន្ទិល​មួយ​ចំនួន​លើក​ឡើង​ថា ក្រោយ​ពេល Manny ចូល​និវត្តន៍ តើ​​កីឡាករ​ហ្វីលីពីន​រូប​ណា​នឹង​​មក​ស្នង​តំណែង​​​​ជំនួស? កីឡាករ Mark Magsayo ​សញ្ជាតិ​ហ្វីលីពីន​ត្រូវ​បាន​គេ​មើល​ឃើញ​​ថា នឹង​អាច​ស្នង​ភាព​ល្បីល្បាញ​របស់​សិស្ស​ច្បង Pacquiao បាន។

Magsayo វ័យ​២៦​ឆ្នាំ​​បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​ជាមួយ​លោក Freddie Roach ដែល​​ជា​គ្រូ​របស់ Pacquiao យូរ​ឆ្នាំ​មក​ហើយ​នោះ។ Magsayo មាន​កំណត់ត្រា​ប្រកួត​ល្អ​ណាស់ វាយ​២៣​ដង​មិន​ដែល​ចាញ់ និង​ផ្ដួល​ដៃ​គូ​ឲ្យ​បោះបង់​ការ​ប្រកួត​ដល់​ទៅ​១៦​ដង។

ថ្មី​ៗ​កន្លង​ទៅ Magsayo ទើប​តែ​ដណ្ដើម​ខ្សែ​ក្រវាត់ WBO ប្រភេទ​ទម្ងន់ Featherweight ក្រោយ​យក​ឈ្នះ​កីឡាករ​ម៉ិកស៊ិក Julio Ceja។ ជាមួយ​កំណត់ត្រា វ័យ និង​ក្រោម​ការ​បង្ហាត់​របស់​លោក Freddie Roach អ្នក​គាំទ្រ​ហ្វីលីពីន​ជឿជាក់​ថា Magsayo នឹង​អាច​ស្នង​តំណែង​ Pacquiao បាន៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី