- 2021-09-14 02:17:06
- ប្រដាល់
រឿង សោភ័ណ្ឌ អំពាវនាវចំៗដាក់ប្រធានសហព័ន្ធឲ្យជួយមើលៗគ្រូប្រដាល់ផង
- 2021-09-14 02:17:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង សោភ័ណ្ឌ អំពាវនាវចំៗដាក់ប្រធានសហព័ន្ធឲ្យជួយមើលៗគ្រូប្រដាល់ផង
ចន្លោះមិនឃើញ
កីឡាករ រឿង សោភ័ណ្ឌ បានអំពាវនាវតាមរយៈហ្វេសបុករបស់ខ្លួន សុំដល់ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរជួយមើលឃើញពីទុក្ខលំបាកគ្រូរបស់ខ្លួនលោក ឈិន ក្វាន់ចៃ ផងព្រោះឥលូវកំពុងឈឺខ្លាំងរហូតក្រោកលែងរួច។
នេះបើតាមការបង្ហោះលើហ្វេសបុកកីឡាករ រឿង សោភ័ណ្ឌ គឺរូបគេបានអំពាវនាវចំៗដល់ប្រធានសហព័ន្ធប្រដាល់គុនខ្មែរឯកឧត្ដម តែម ម៉ឺន តែម្ដងឲ្យមើលគ្រូចាស់ៗ ដែលជាអ្នកមានស្នាដៃផងដែរកំពុងជួបទុក្ខលំបាកនៅពេលនេះ។ សោភ័ណ្ឌ បញ្ជាក់ទៀតថាគ្រូប្រដាល់លោក ឈិន ក្វាន់ចៃ នេះហើយដែលជាអ្នកបង្ហាត់បង្រៀន និងជួយឲ្យខ្លួនមានថ្ងៃនេះ ជួយឲ្យខ្លួនមានសមត្ថភាពក្នុងការផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិ។ ឥលូវនេះលោក ឈិន ក្វាន់ចៃ មានជំងឺឈឺធ្ងន់រហូតក្រោកលែងរួចហើយ និងមានជីវភាពក្រលំបាកគ្មានលទ្ធភាពព្យាបាលទៀតផង។
រំលឹកដែរថា លោក ឈិន ក្វាន់ចៃ ជាគ្រូបង្វឹកជើងចាស់ដើមកំណើតពីខេត្តបាត់ដំបង និងធ្លាប់មានស្នាដៃជាច្រើនក្នុងការបណ្ដុះបណ្ដាលកីឡាករគុនខ្មែរនាពេលកន្លងមក។ នេះជាលេខរបស់កីឡាករ រឿង សោភ័ណ្ឌ 010414299 0315333395 និងលេខ ABA 001203629 TIT SORPHORN ប្រសិនបើបងប្អូនចង់ជួយលោក ឈិន ក្វាន់ចៃ៕