• 2021-09-13 08:44:42
  • ប្រដាល់

​ប្រដាល់​សកល​ចាប់​ប្រកួត​ពី​សប្ដាហ៍​នេះ​ទៅ​ហើយ​ ខណៈ​ការ​ចំណាយ​ខ្ទង់​ប៉ុណ្ណេះ...​

  • 2021-09-13 08:44:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​ នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​របស់​ខ្លួន​ពី​ថ្ងៃ​អាទិត្យ​ ទី១៩​ ខែ​កញ្ញា​ ឆ្នាំ​២០២១ ​នេះ​ទៅ​ហើយ​ ខណៈ​ការ​ចំណាយក្នុង​មួយ​ប្រកួត​ៗខ្ទង់​ចន្លោះ​ពី​ ២៥០០-៣០០០​ដុល្លារ។​

ការប្រកួតប្រដាល់សកលកន្លងទៅ

លោក​ ប៊ុយ​ សុភ័ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​សកល​បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​ដែល​សហព័ន្ធ​គ្រោង​រៀបចំ​នោះ​គឺ​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ហើយ​នៅ​ថ្ងៃអាទិត្យ​ ទី១៩​ កញ្ញា​ ២០១។​

ចំពោះ​ដំណើរ​ការ​នៃ​ការ​រៀបចំ​ការ​ប្រកួត​នេះ​ឡើង​គឺ​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​លោក​ ខេស៊ី​ បាណេត​ ខាង​សាលា​អន្តរជាតិ​ CamEd។​ ជំហាន​ដំបូង​នេះ​គឺ​ប្រកួត​២សប្ដាហ៍​ម្ដង​ និង​ធ្វើឡើងចំនួន ៦ប្រកួត។​ ក្នុង​មួយ​ប្រកួត​អាច​ចំណាយ​ចន្លោះ​ពី​ ២៥០០-៣០០០​ដុល្លារ។​

លោក ប៊ុយ សុភ័ណ្ឌ

រំលឹក​ដែរ​ថា​ ការ​ប្រកួត​សប្ដាហ៍​ដំបូង​នៃ​កម្មវិធី​ប្រដាល់​សកល​នេះ​គឺ​ធ្វើ​ឡើង​នៅ​ក្លឹប​ប្រដាល់​នាយដ្ឋាន​អង្គរក្ស​ ចាប់​ពី​ម៉ោង​ ៦ល្ងាច​តទៅ។​ ការ​ប្រកួត​នេះ​គោល​បំណង​ពង្រឹង​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ត្រៀម​ស៊ីហ្គេម​ នៅ​វៀតណាម​ និង​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ៕​

កម្មវិធីប្រកួតសប្ដាហ៍​នេះ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់