- 2021-09-13 03:14:13
- បាល់ទាត់
Zlatan លេងម៉ូដសក់ថ្មីមិនចាញ់ Snoop Dogg ថែមទាំងរកបានគ្រាប់បាល់ទៀត
- 2021-09-13 03:14:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zlatan លេងម៉ូដសក់ថ្មីមិនចាញ់ Snoop Dogg ថែមទាំងរកបានគ្រាប់បាល់ទៀត
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានត្រឡប់ជាពីរបួសវិញ និងរកគ្រាប់បាល់បានក្នុងជំនួប AC Milan យកឈ្នះលើ Lazio ២-០ កាលពីយប់មិញ។
អ្វីដែលប្លែកក្នុងប្រកួតនេះកីឡាករវ័យ៣៩ឆ្នាំបានបង្ហាញម៉ូតសក់ក្រងថ្មី មិនចាញ់តារាចម្រៀងរ៉េប Snoop Dogg ប៉ុន្មានទេ។ ងាកមកមើលការប្រកួតវិញ គ្រាប់ទីមួយរបស់ Milan ធ្វើបានកីឡាករ Rafael Leao និងគ្រាប់ទីពីរសម្រេចដោយ Zlatan។
កាលពីរដូវកាល២០២០-២១ Zlatan បានរងរបួសជង្គង់កាលពីខែឧសភា ធ្វើឲ្យគេខកខានមិនបានប្រកួតជាច្រើនខែ។ ជាពិសេសទៅទៀតកីឡាករសញ្ជាតិស៊ុយអែតបានអវត្តមានការប្រកួតក្នុងព្រឹត្តិការណ៍ Euro ២០២០ ទៀតផង៕