- 2021-09-09 00:15:00
- ប្រដាល់
ខានប្រកួតមួយរយៈធំ ឡៅ ចិត្រា ឡើងទម្ងន់ខ្លាំងរហូតដល់...
- 2021-09-09 00:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខានប្រកួតមួយរយៈធំ ឡៅ ចិត្រា ឡើងទម្ងន់ខ្លាំងរហូតដល់...
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរល្អគ្រប់ក្បាច់ ឡៅ ចិត្រា អាក់ខានឡើងសង្វៀនមួយរយៈពេលធំនេះ ធ្វើឲ្យរូបគេឡើងទម្ងន់រហូតដល់ ៦៧គីឡូក្រាមនាពេលបច្ចុប្បន្ន យ៉ាងណានឹងប្រឹងទម្លាក់ទៅលេងគីឡូពីមុនវិញ។
ឡៅ ចិត្រា បើគិតទៅគឺខានឡើងសង្វៀនតាំងតែពីឈ្នះម៉ារ៉ាតុនប្រាក់លាននៅសង្វៀន TOWN អំឡុងខែមករា មកម្ល៉េះ។ បន្ទាប់មកកម្ពុជាចាប់ផ្ទុះខ្លាំងកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ មកទៀតស្របពេលចុះបេសកកម្មក៏ត្រូវឆ្លងកូវីដ និងបញ្ហារបួសពេលហាត់ផងនោះជាហេតុធ្វើឲ្យ ចិត្រា អាក់ខានប្រកួតរហូតដល់ខែកញ្ញានេះ។
ការខានប្រកួតយូរនេះហើយធ្វើឲ្យ ឡៅ ចិត្រា ឡើងទម្ងន់ដល់ ៦៧គីឡូក្រាមតែម្ដង យ៉ាងណាសម្រាប់ការប្រកួតសប្ដាហ៍នេះជាមួយ ឡុង សំណាង គឺរូបគេលេងលើទម្ងន់ ៦៥។ ប្អូនប្រុសរបស់ ឡៅ ចន្រ្ទា រូបនេះលើកឡើងថា បន្ទាប់ពីប្រកួតចប់ជាមួយ ឡុង សំណាង ហើយគឺទម្លាក់ទម្ងន់ទៅត្រឹម ៦៣.៥គីឡូក្រាមជាគីឡូដើមវិញ។ ទម្ងន់៦៧គីឡូក្រាមគឺរូបគេមិនពិបាកសម្រកនោះឡើយ ពោលហាត់ត្រឹម១សប្ដាហ៍បានដូចដើមហើយ។
រំលឹកដែរថា ពីមុនកីឡាករ ឡៅ ចិត្រា គឺលេងត្រឹមទម្ងន់ ៦៣,៥គីឡូក្រាមប៉ុណ្ណោះ។ ចំណែកការប្រកួតនៅថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១ ប៉ះជាមួយ ឡុង សំណាង ឯសង្វៀនបាយ័នលើកនេះលេងលើប្រភេទទម្ងន់ ៦៥គីឡូក្រាម៕