• 2021-09-08 02:14:11
  • ប្រដាល់

លន ​បញ្ញា៖ ​វិស័យ​ប្រដាល់​គុន​ខ្មែរ​ល្អ​តើ​ អត់​មាន​អី​ទាស់​ខុស​ទេ​សម្រាប់​អ្នក​ចង់​ហាត់​

  • 2021-09-08 02:14:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ លន​ បញ្ញា​ ចំពោះ​ក្មេងៗ​ជំនាន់​ក្រោយ​ចង់​ចូល​ហាត់​គុន​ខ្មែរ​គឺ​​ល្អ​ ​គ្មាន​អ្វី​ទាស់​ខុស​ទេ​ប៉ុន្តែ​សុំ​មាន​ការ​ព្យាយាម​ខ្លាំង​ទើប​សម្រេច​គោលដៅ។​

លន បញ្ញា ឈ្នះខ្សែក្រវាត់​កន្លងទៅ

នេះ​បើ​តាម​ការ​សម្ភាស​របស់​លោក​ Ricky​ កីឡាករ​ លន​ បញ្ញា​ បង្ហាញ​ការ​យល់​ឃើញ​ថា​ ចំពោះ​វិស័យ​ប្រដាល់​នេះ​មាន​អី​គឺ​ល្អ​ អត់​ទាស់​ខុស​អ្វី​ទេ​ក្មេងៗ​ជំនាន់​ក្រោយ​ចង់​ហាត់​អាច​ហាត់​បាន​ដោយ​គ្រាន់​តែ​ត្រូវ​ការ​តស៊ូ​ព្យាយាម​ខ្លាំង​បន្តិច។​ នៅ​ពេល​ចូល​ហាត់​ដំបូង​ៗ​មិន​សូវ​បាន​ថវិកា​មែន​ ប៉ុន្តែ​បើ​តស៊ូ​ព្យាយាម​ប្រឹងប្រែង​នៅ​ពេល​ឡើង​ដល់​កម្រិត​ C-B-A ​គឺ​ប្រាក់​កម្រៃ​ កេរ្តិ៍ឈ្មោះ​ក៏​ទទួល​បាន​ល្អ​ប្រសើរ​ដែរ។​

លន បញ្ញា និង​ប្រដាល់សហព័ន្ធ

រំលឹក​ដែរ​ថា​ អ្នក​លេង​គុន​ខ្មែរ​ លន ​បញ្ញា​ ជា​សិស្ស​គុន​នៅ​សមាគមន​ប្រដាល់​ក្រសួង​ការពារ​ជាតិ។​ រូប​គេ​ក៏​ជា​ជើង​ខ្លាំង​មួយ​រូប​ផង​ដែរ​ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ ៣គ្រឿង​ រួម​ទាំង​មេដាយ​មួយ​ចំនួន​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី