• 2021-09-07 09:16:35
  • ប្រដាល់

កក្រើក​មេឃ​រញ្ជួយ​ដី ONE រៀប​កម្មវិធី​ប្រជុំ​ជើង​ខ្លាំង​ឃីកបុកស៊ីង​ជិត​២០​នាក់

  • 2021-09-07 09:16:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​ប្រដាល់ឃីក​បុក​សីង​លំដាប់​ពិភព​លោក​២០​រូប​មក​ពី​ជុំ​វិញ​ពិភព​លោក​នឹង​ជួប​ជុំ​គ្នា​នៅ​លើ​សង្វើន ONE: FIRST STRIKE នា​ថ្ងៃ​សុក្រ ទី​១៥ ខែ​តុលា ឆ្នាំ​២០២១​នេះ។

ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិ​សាស្ត្រ​មិន​ធ្លាប់​មាន​ដែល​ប្រជុំ​ដោយ​អ្នក​លេង​កណ្តាប់​ដៃ និង​រន្ទះ​ជើង​សុទ្ធក្នុង​មួយ​រាត្រី​ អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក​នឹង​ឃើញ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក ONE Featherweight នៅ​ពេល​ម្ចាស់​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក ONE Featherweight Kickboxing World Grand Prix មក​ពីប្រទេស​អ៉ីតាលី Giorgio Petrosyan ប្រឈម​​នឹង​ជើង​ខ្លាំង​ថៃ Superbon។

ក្រៅ​ពី​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ខាង​លើ ក៏​មាន​ការ​ប្រកួត​ជើង​ឯកពិភព​លោក និង​ជា​ពាន​រង្វាន់ ONE Featherweight Kickboxing World Grand Prix ប្រចាំ​ឆ្នាំ​២០២១​ដែល​ប្រជុំ​ដោយ​ជើង​ខ្លាំង​មក​ពី​ទូទាំង​ពិភព​លោក​៨​រូប។

អ្នក​គាំទ្រនឹងធ្វើជាសាក្សីក្នុងការប្រកួតវគ្គ១/៤​ក្នុង​ព្រឹត្តិការណ៍​​នេះ ជើងខ្លាំងមក​ពី​អាមេនី-ប៊ែលហ្សិក Marat Grigorian ​ជួបខ្លាកំណាចហុល្លង់ Andy Souwer ខណៈ​ Sitthichai ដែល​ជា​បេក្ខភាព​តែ​ម្នាក់​គត់​មក​ពី​ប្រទេស​ថៃ​នឹងជួបជើងខ្លាំងតួកគីកាត់​ហូល្លង់ Tayfun Ozcan។ ចំណែក​ជើងឯករង Grand Prix កាលពីឆ្នាំ២០១៩បារាំងកាត់​អាល់ហ្សេរី Samy Sana ប៉ះខ្លា​កំណាច​បេឡារុស្ស​ Chingiz Allazov និង​ជើងខ្លាំងអាល្លឺម៉ង់ Enriko Kehl ជួបអ្នក​ប្រដាល់​ហ្សកហ្ស៊ី Davit Kiria។

រាត្រី​ឃីក​បុក​សីង​នេះ អ្នក​គាំទ្រ​នឹង​ឃើញ​មនុស្ស​ដែល​រឹង​ដូច​ថ្មីកណ្តាប់​ដៃ​រន្ទះ​របស់​ថៃ និង​ ជើង​ឯក​មួយ​ថៃ​ពិភព​លោក​ Rodtang វិល​ត្រឡប់​មក​កាន់​សង្វៀន​ឃីក​បុក​សីង​ដោយ​ត្រូវ​ជួប​នឹង​​ជើង​ខ្លាំង​​អេស្ប៉ាញ Daniel Puertas ដែល​ជា​ជើង​ឯក​ពិភព​លោក​ ISKA ពីរ​ស្ថាប័ន។ សមាសភាព​គូ​ប្រកួត​ប្រចាំ​ព្រឹត្តិការណ៍ ONE: FIRST STRIKE

  • ជើង​ឯក Giorgio Petrosyan ប៉ះ​ Superbon (ដណ្តើម​ខ្សែ​ក្រវាត់ឃីក​បុក​សីង​ ONE Featherweight)
  • មនុស្ស​ដែក Rodtang ប៉ះ​ Daniel Puertas (ប្រកួត​ឃីក​បុក​សីង​)
  • ជើង​ខ្លាំង Marat Grigorian ប៉ះ​ Andy Souwer (វគ្គ​ជម្រុះ​ខ្សែ​ក្រវាត់ពិភព​លោក World Grand Prix ១/៤)
  • ​ជើង​ខ្លាំង Sitthichai ប៉ះ​ Tayfun Ozcan (វគ្គ​ជម្រុះ​ខ្សែ​ក្រវាត់ពិភព​លោក World Grand Prix ១/៤)
  • ជើង​ខ្លាំង Samy Sana ប៉ះ​ Chingiz Allazov (វគ្គ​ជម្រុះ​ខ្សែ​ក្រវាត់ពិភព​លោក World Grand Prix ១/៤)
  • ជើង​ខ្លាំង Enriko Kehl ប៉ះ​ Davit Kiria (វគ្គ​ជម្រុះ​ខ្សែ​ក្រវាត់ពិភព​លោក World Grand Prix ១/៤)
  • ជើង​ខ្លាំង Saemapetch ប៉ះ Tawanchai  (ប្រកួត​មួយ​ថៃ)
  • ជើង​ខ្លាំង Rade Opacic ប៉ះ​ Patrick Schmid (​ប្រកួត​ឃីក​បុក​សីង​)
  • ជើង​ខ្លាំង Zhang Chunyu ប៉ះ​ Dovydas Rimkus (​ប្រកួត​ឃីក​បុក​សីង​)
  • ជើង​ខ្លាំង​ Jo Nattawut ប៉ះ​ York Davtyan (ប្រកួត​ឃីក​បុក​សីង​)

ដោយ៖ ស៊ីធី

មតិយោបល់